ក្រុម​អ្នក​ជួយសង្គ្រោះ​ ៥​នាក់​បាន​ស្លាប់​បន្ទាប់ពី​ព្យុះ​ទី​ហ្វុ​ង Noru វាយប្រហារ​ប្រទេស​ហ្វីលីពីន​

2022/09/27 09:34:37 pm        503

​​ហ្វីលីពីន៖ ក្រុម​អ្នក​ជួយសង្គ្រោះ ៥​នាក់​បាន​ស្លាប់​នៅ​ប្រទេស​ហ្វីលីពីន បន្ទាប់ពី​ព្យុះ​ទី​ហ្វុ​ង Noru បាន​វាយ​បោកបក់​មក​លើ​ភាគ​ខាងជើង​ប្រទេសបណ្តាលឱ្យមាន​ទឹកជំនន់ និង​កាត់ផ្តាច់​ចរន្តអគ្គិសនី បង្ខំ​ឱ្យ​មន្ត្រី​ផ្អាក​ថ្នាក់រៀន និង​ការ​ងារ​រដ្ឋាភិបាល​នៅក្នុង​រដ្ឋធានី និង​ខេត្ត​នៅ​ដាច់ស្រយាល​។

ព្យុះ​ទី​ហ្វុ​ង​ដ៏​មាន​ឥទ្ធិពល​បំផុត​បាន​បោកបក់​លើ​ឆ្នេរសមុទ្រ​ក្នុង​ទីក្រុង Burdeos ក្នុង​ខេត្ត Quezon កាល​ពី​ចុង​សប្តាហ៍ បន្ទាប់មក​បាន​ចុះខ្សោយ​ទៅវិញ ខណៈ​វា​បាន​បោកបក់​ពេញ​មួយ​យប់​នៅ​ទូទាំង​តំបន់ Luzon។ មនុស្ស​រាប់ពាន់នាក់​បាន​ភៀសខ្លួន​ទៅកាន់​ទីជម្រក​សង្គ្រោះបន្ទាន់ដែល​មួយចំនួន​ត្រូវ​បាន​បង្ខំ​។​ លោក Daniel Fernando អភិបាលខេត្ត Bulacan ភាគ​ខាងជើង​ទីក្រុង​ម៉ានីល​បាន​និយាយ​ថា ក្រុម​អ្នក​ជួយសង្គ្រោះ ​៥​នាក់​ដែល​កំពុង​ប្រើប្រាស់​ទូកដើម្បី​ជួយ​ប្រជាជន​ជាប់​ក្នុង​ទឹក​ជំនន់បាន​បុក​ជញ្ជាំង​បាក់​រលំ បន្ទាប់មក​ទំនងជា​លង់ទឹក​ស្លាប់​នៅក្នុង​ទឹក​កំពុង​ហូរ​ខ្លាំង​។ លោក Fernando និយាយថា ពួកគេ​គឺជា​វីរបុរស​ដែល​ធ្លាប់បាន​ជួយសង្គ្រោះ​ជីវិត​ជនរួមជាតិ​របស់​យើង ​ក្នុងពេល​មាន​គ្រោះមហន្តរាយ ដែល​ការស្លាប់​របស់​ពួកគេ​ពិតជា​គួ​ឲ្យ​សោកស្តាយ​ខ្លាំង​។ ក្រុមមន្ត្រី​បាន​និយាយថា មនុស្ស​ជាង ១៧,០០០​នាក់​បាន​ភៀសខ្លួន​ទៅកាន់​ទីជម្រក​សង្គ្រោះបន្ទាន់​ពី​សហគមន៍​ ដែលមាន​ហានិភ័យ​ខ្ពស់​ងាយ​នឹងមាន​ការកើនឡើង​ទឹកជំនន់ និង​បំណាក់​ដី​នៅក្នុង​ទីក្រុង Quezon។​

​ទន្ទឹមនឹងនេះមនុស្ស​ជាង ៣,០០០​នាក់​ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​នៅ​ទីក្រុង​ម៉ានីល ដែល​ត្រូវបាន​បក់បោក​ដោយ​ខ្យល់​ខ្លាំង និង​ភ្លៀង​ពេញ​មួយ​យប់​។ ប្រធានាធិបតី​លោក Ferdinand Marcos Jr បាន​សរសើរ​ក្រុមមន្ត្រី​ចំពោះ​ការជម្លៀស​ប្រជាជន​រាប់​ពាន់​នាក់​ ទៅកាន់​ទីទួល​សុវត្ថិភាព​ជាការ​ប្រុងប្រយ័ត្ន មុនពេល​ព្យុះ​ទី​ហ្វុ​ង​វាយប្រហារ ដែល​ទប់ស្កាត់​អ្នក​ស្លាប់​ និង​រងរបួស​ច្រើន ទោះបីជា​កម្លាំង​ដ៏​មហន្តរាយ​នៃ​ព្យុះ Noru នឹងមាន​សក្តានុពល​ក៏ដោយ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        383
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm