អ៊ីតាលី និង​អង់គ្លេស​នៅ​តែ​ណែនាំ​ឲ្យ​ប្រើ​ប្រាស់​វ៉ាក់សាំង​បង្ការ​ COVID-19 ​របស់​ក្រុមហ៊ុន AstraZeneca

2021/04/27 09:59:58 am        269

​អ៊ីតាលី៖ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញអ៊ីតាលី​បាន​និយាយ​ថា ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ​របស់​ក្រុមហ៊ុន​ឱសថ AstraZeneca នឹង​ប្រើប្រាស់​លើ​អ្នក​ដែល​មាន​អាយុ​លើស​ពី ៦០​ឆ្នាំ ហើយ​អង់គ្លេស​បាន​និយាយ​ថា ពលរដ្ឋ​មាន​អាយុ​ក្រោម ៣០​ឆ្នាំគួរ​តែ​មាន​ជម្រើស​ផ្សេង​មួយទៀត ដោយសារតែ​ទំនាក់ទំនង​រវាង​វ៉ាក់សាំង និង​ករណី​កំណក​ឈាម​ដ៏​កម្រ។​

​ប្រទេស​ជាច្រើន​នៅ​សហភាព​អឺរ៉ុប ធ្លាប់​បាន​ផ្អាក​ការប្រើប្រាស់​វ៉ាក់សាំង​មួយ​នេះ ដែល​ចាក់​ដល់​ពលរដ្ឋ​រាប់​លាន​នាក់​នៅ​ទូទាំង​អឺរ៉ុប ប៉ុន្តែ​ភាគច្រើន​នៃ​ប្រទេស​ទាំងនេះបាន​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​ឡើងវិញ ក្នុង​នោះ​ប្រទេស​មួយ​ចំនួន​រួម​ទាំងបារាំង ហូ​ឡង់ និង​អាល្លឺម៉ង់បាន​ណែនាំ​ឲ្យ​ប្រើប្រាស់​លើ​មនុស្ស​ដែល​មាន​វ័យ​ចំណាស់។​ ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម​រដ្ឋមន្ត្រី​សុខភាព​សហភាព​អឺរ៉ុបមិន​អាច​ឈាន​ដល់​សេចក្តី​ណែនាំ​រួម លើ​ការប្រើប្រាស់​វ៉ាក់សាំង​មួយ​នេះ​ទេ ថ្វីត្បិតតែ​មានការ​អំពាវនាវ​ឲ្យ​មានការ​ សម្របសម្រួល​នៅ​ទូទាំង​រដ្ឋ​ជា​សមាជិក ដើម្បី​ជំនះ​ភាព​ស្ទាក់ស្ទើរ​របស់​សាធារណជន ក្នុង​ការ​ទទួលយក​វ៉ាក់សាំង​ក្រុមហ៊ុន AstraZeneca។​

​ក្រុម​អាជ្ញាធរ​សុខភាព​អ៊ីតាលីបាន​ណែនាំ​ថា ការ​ចាក់​វ៉ាក់សាំង​ក្រុមហ៊ុន AstraZeneca ប្រើប្រាស់​តែ​លើ​មនុ​ស្ស​មាន​វ័យ​ជាង ៦០​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​អ្នកមាន​វ័យ​ក្រោម ៦០​ឆ្នាំដែល​ទទួល​បាន​ដូ​ស​ដំបូង​រួចហើយ ពួកគេ​នៅ​អាច​ទទួល​បាន​ដូ​ស​ទី​២ ​ដដែល។​ មន្ត្រី​មួយ​រូប​នៅ​អង់គ្លេស​បាន​និយាយ​ថា សេចក្តី​ណែនាំ​ថ្មី​ពី​ក្រុមប្រឹក្សា​យោបល់​រដ្ឋាភិបាល​ ឲ្យ​មាន​វ៉ាក់សាំង​ផ្សេងទៀត សម្រាប់​អ្នក​ដែល​មាន​អាយុ​ក្រោម ៣០​ឆ្នាំដោយសារតែ​ក្តី​កង្វល់​ពី​សុវត្ថិភាព​ធ្ងន់ធ្ងរ។​ ក្រុម​និយ​តករ​អឺរ៉ុប​បាន​អះ​អាង​ថា ពួកគេ​បាន​រក​ឃើញ​ការ​ផ្សារភ្ជាប់​រវាង​វ៉ាក់សាំង និង​កំណក​ឈាម​ដ៏​កម្រ​មួយ ប៉ុន្តែ​ពួកគេ​បាន​បញ្ជាក់​ពី​សារសំខាន់​របស់​វ៉ាក់សាំង​មួយ​នេះ ក្នុង​ការពារ​មនុស្ស​ពី​ការ​ឆ្លង​ជំងឺ COVID-19៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm