ភ្នំពេញ៖ នៅវេលាម៉ោង១០ព្រឹក (ម៉ោងនៅជប៉ុន) ថ្ងៃទី២៨ ខែកញ្ញា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីប្រទេសជប៉ុនវិលត្រឡប់ទៅកាន់មាតុប្រទេសវិញតាមយន្តហោះពិសេស។
ប្រសិនបើមិនមានការរំខានដល់ការហោះហើរទេនោះ យន្តហោះនឹងទៅដល់ព្រលានអន្តរជាតិភ្នំពេញនៅម៉ោង ២:៣០នាទីរសៀលនេះ៕



