មនុស្ស៣នាក់ស្លាប់ និង១០នាក់ផ្សេងទៀត របួសធ្ងន់ស្រាល ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅខេត្តស្វាយរៀង

2022/09/28 03:41:19 pm        330

ស្វាយរៀង៖ បើទោះជាការរិតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី យ៉ាងណាក្តីតែអត្រាគ្រោះថ្នាក់ចរាចរណ៍ នៅ​តែ​មាន​គ្រប់មូលដ្ឋាន ខណៈដែលពលរដ្ឋប្រើប្រាស់យានយន្តមានកំណើនកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងអ្នកបញ្ជាយានយន្តមានធ្វើការធ្វេសប្រហែសនៅពេលបើកបរ ។

លោកវរៈសេនីយឯក អ៊ុច សារ៉ាន នាយកការិយាលយ័ចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលខេត្តស្វាយរៀង នៅល្ងាចថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២២បានប្រាប់ BTVអោយដឹងថា នៅក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ នៅទូទាំងខេត្តមានគ្រោះថ្នាក់ចរាចរណ៍​កើតឡើងចំនួន៤លើក ក្នុងនោះកើតឡើង​នៅ​លើផ្លូវជាតិចំនួន ៣លើក ផ្លូវខេត្តចំនួន១លើក បើប្រៀបធៀបទៅនិងឆ្នាំ២០២១ មានការថយចុះ​ចំនួន​១ស្មើនិង២០% ​បង្កអោយមនុស្សគ្រោះថ្នាក់ចំនួន១៣នាក់ ក្នុងនោះមានមនុស្សចំនួន៣នាក់បានស្លាប់ និងរបួសធ្ងន់ ស្រាលចំនួន១០នាក់។

លោកបានបញ្ជាក់បន្ថែមថា ការគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលមកពីបើកបរក្នុងល្បឿនលឿនចំនួន​២ករណី បើកបរក្នុងស្ថានភាពស្រវឹង១ករណី បើកបរវ៉ាជែង១ករណី ក្នុងចំណោមអ្នកបើកបរម៉ូតូចំនួន​៤នាក់ មានម្នាក់មិនពាក់មួកសុវត្ថិភាព ធ្វើអោយមធ្យោបាយខូចខាតមានចំនួន៦គ្រឿង រួមមាន រថយន្តតូច ១គ្រឿង​ខូចខាតធ្ងន់ ម៉ូតូចំនួន៤គ្រឿង និងកង់អាគុយខូចស្រាលចំនួន១គ្រឿង ការគ្រោះថ្នាក់នេះបានបង្កឡើង នៅក្នុងស្រុកស្វាយជ្រំចំនួន២លើក ក្រុងស្វាយរៀង១លើក និងស្រុកចន្ទ្រា១លើក  ។

លោកបានបន្ថែមថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ស្រុក ក្រុង បានចុះធ្វើការវ៉ាស់វែង និងបំពេញសំណុំរឿងសរុបចំនួន៤ករណី និងឃាត់ខ្លួនអ្នកបើកបរ​រថយន្តម្នាក់ ៕ 


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm