ប្រណាំងរថយន្ត៖ កីឡាករប្រណាំង Formula One ចិន Zhou Guanyu នឹងនៅបន្តស្នាក់នៅជាមួយក្រុមប្រណាំង F1 Alfa Romeo មួយរដូវកាលទៀតនៅឆ្នាំ២០២៣ ខាងមុខ។ កីឡាករវ័យ ២៣ឆ្នាំរូបនេះបានទទួលការកោតសរសើរខ្លាំងពីនាយកបញ្ជាបច្ចេកទេសរបស់ Alfa Romeo លោក Frederic Vasseur ពីការអភិវឌ្ឍខ្លួនក្រោយឡើងមកពី Formula Two។

ចំណែក Zhou Guanyu ក៏បានសម្តែងអារម្មណ៍រីករាយដែរសំរាប់ការសហការជាមួយ Alfa Romeo មួយរដូវកាលទៀតនេះ។ សូមបញ្ជាក់ថា Zou Guanyu ទើបតែឡើងមកកាន់ចង្កូត F1 រដូវកាលដំបូងក្នុងឆ្នាំ២០២២ នេះប៉ុណ្ណោះតែរកបាន ៦ពិន្ទុក្នុងចំណោម ៥២ពិន្ទុសរុបរបស់ក្រុម Alfa Romeo ដែលកំពុងឈរលេខ ៦ ក្នុងតារាងផលិត។ Zhou Guanyu មានស្ថិតិជាមធ្យមក្នុងការប្រណាំងនៅពីក្រោម ០.៤វិនាទីប៉ុណ្ណោះបើប្រៀបធៀបជាមួយមិត្តរួមក្រុមកីឡាករហ្វាំងឡង់ Valtteri Bottas ដែលរកបាន ៤៦ពិន្ទុរដូវកាលនេះក្រោយចាកចេញពី Mercedes ក្រោយចប់រដូវកាលមុន៕
អត្ថបទ៖នាង សុភាវុធ