ម្ចាស់ផ្ទះ​កាតា​បង្អួត​រថ​យន្ត​ក្រុង​ដឹក​អ្នកដំណើរ ៤​ពាន់​គ្រឿង​ប្រើ​ប្រាស់​សម្រាប់ World Cup

2022/09/28 05:39:56 pm        165

​បាល់ទាត់៖ ​ម្ចាស់ផ្ទះ​កាតាបានដាក់​បង្ហាញ និង​ធ្វើតេស្ត​សាកល្បង​នៃ​ការប្រើប្រាស់​រថយន្តក្រុង​ដឹក​អ្នកដំណើរ​នៅ World Cup 2022 ខែវិច្ឆិកា​ខាងមុខ នៅពេល​ប្រទេស​ដ៏​តូច​ក្នុង​តំបន់​អារ៉ាប់​មួយ​នេះ​នឹង​ទទួល​អ្នកគាំទ្រ​បាល់ទាត់​ប្រមាណ ១លាន ២សែន​នាក់​។

​​លោក Thani Al Zarraa ដែល​ទទួលបន្ទុក​មើល​ការខុសត្រូវ​ គ្រប់គ្រង​លើ​មធ្យោបាយ​ដឹកជញ្ជូន​មនុស្ស​តាម​រថយន្តក្រុង​បាន​និយាយថា រថយន្តក្រុង​ប្រមាណ ៤ពាន់​គ្រឿង​នឹងត្រូវ​យកមកប្រើ​ប្រាស់​សំរាប់​ព្រឹត្តិការណ៍​បាល់ទាត់​ធំជាងគេ​នៅលើ​លោក​មួយ​នេះ​។​ ​​ក្នុងចំណោម ៤ពាន់​គ្រឿង​នោះ​មាន ៣ពាន់​គ្រឿង​ទើប​ទិញ​ថ្មីៗ ហើយ​ក្នុងចំណោម​នោះដែរ​មាន ៧០០គ្រឿង​ប្រើប្រាស់​ថាមពលអគ្គីសនី​។ ​​រថយន្តក្រុង​ទាំងអស់នេះ​នឹង​ប្រើប្រាស់​សម្រាប់​ដឹក​អ្នកដំណើរ​ជា​អ្នកគាំទ្រ ពី​តំបន់​ប្រជុំជន​សំខាន់ៗ​ទៅកាន់​កីឡដ្ឋាន​ទាំង ៨ និង​គោលដៅ​ផ្សេងៗ​ទៀត​។

​​អ្នកជិះ​រថយន្តក្រុង​ទាំងនេះ​នឹងមិន​ត្រូវ​គិត​ប្រាក់​ឡើយចំពោះ​អ្នកគាំទ្រ​ណា​ដែលមាន​កាត Hayya ដែល​ប្រៀបបាន​នឹង​សំបុត្រ​ចូល​ទស្សនា​ការប្រកួត​។ ​​រាល់​ភ្ញៀវ​ទេសចរណ៍​ដែល​មកកាន់​កាតា ទោះបីជា​គ្មាន​គម្រោង​មក​ទស្សនា World Cup ក្តី ត្រូវការ​ចាំបាច់​ឱ្យមានកាត Hayya នេះ​ដើម្បី​ចូល​ប្រទេស​កាតា​បាន​អំឡុង​ព្រឹត្តិការណ៍ World Cup៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        293
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        364

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm