ប្រេ​ស៊ី​ល​ឈ្នះ​ទុយ​នី​ស៊ី​ជំនួប​មិត្តភាព ​តែ Richarlison រង​ការរើសអើង

2022/09/28 06:30:31 pm        96

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ Spurs, Richarlison ជាថ្មី​ម្តងទៀត​បាន​រងគ្រោះ​ក្នុងការ​រើសអើង​ពី​អ្នកគាំទ្រ អំឡុង​ការប្រកួត​ដែល​ប្រេ​ស៊ី​ល​យកឈ្នះ​ទុយ​នី​ស៊ី ៥-១ ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​យប់មិញ​នេះ​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​។

​​Richarlison ជា​អ្នក​ស៊ុត​បញ្ចូល​ទី​គ្រាប់​នាំមុខ ២-០ បន្ទាប់ពី​គ្រាប់​ដំបូង​ធ្វើបាន​ដោយ Raphinha តែ​ការអបអរសាទរ​គ្រាប់​បាល់​របស់ Richarlison នោះ អ្នកគាំទ្រ​បាន​ចោល​ចេក​មកលើ​ទីលានដែលជា​ទង្វើរ​រើសអើង​មួយ​។ ​សហព័ន្ធ​បាល់ទាត់​ប្រេ​ស៊ី​ល ក៏ដូចជា​ម្ចាស់ផ្ទះ​បារាំង​បាន​ថ្កោលទោស និង​ទទូច​ឱ្យ​រកមុខ​អ្នកគាំទ្រ​ដែលមាន​ទង្វើរ​អសីលធម៌​នេះ​។ ​​ក្រុម​សាំ​បា​ប្រេ​ស៊ី​ល​បាន​បន្ត​ការត្រៀម​លក្ខណៈ​យ៉ាង​ល្អ​របស់ខ្លួន​មុន​ឈានទៅ World Cup 2022 នៅ​កាតា​ឆ្នាំនេះ​តាមរយៈ​ជ័យជំនះ​បន្តបន្ទាប់​នៅ​ការប្រកួត​អន្តរជាតិ​នានា​។

​​Raphinha រកបាន​ពីរ​គ្រាប់​ម្នាក់ឯង​ក្នុង​វគ្គ​ទី១ ខណៈ Neymar ក៏​រកបាន​មួយ​គ្រាប់​ដែរ​ដោយ​បាល់​ពិន័យ ១១ម៉ែត្រ​ដែលជា​គ្រាប់​ទី៧៥ របស់គេ​ឱ្យ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល និង​ដេញ​ពី​តាម​ពីក្រោយ​កំណត់ត្រា​របស់ Pele តែ ២គ្រាប់​ប៉ុណ្ណោះ​។ ​ប្រេ​ស៊ី​ល​ស្ថិតក្នុង​ពូ​ល G នៅ World Cup ដោយ​នឹងត្រូវ​ជួប​ជាមួយ​ស៊ែ​ប ស្វីស និង​កា​មេ​រូ​ន​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស

2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm