ប្រជាជន​រុស្ស៊ី​ប្រមាណ ៩៨,០០០​នាក់​បាន​ភៀសខ្លួន​ទៅ​ប្រទេស​កា​ហ្សា​ក់​ស្ថាន​ ដើម្បី​គេច​ពី​ការ​កេណ្ឌ​កម្លាំង

2022/09/28 06:50:48 pm        636

​កា​ហ្សា​ក់​ស្ថាន​៖ មន្ត្រី​ប្រទេស​កា​ហ្សា​ក់​ស្ថាន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ប្រជាជន​រុស្ស៊ី​ប្រមាណ ៩៨,០០០​នាក់បាន​ឆ្លងចូលមកក្នុង​ប្រទេស​កា​ហ្សា​ក់​ស្ថាន ចាប់តាំងពី​ប្រធានាធិបតីលោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានប្រកាស​ពី​ការ​កេណ្ឌ​ទ័ព​មួយផ្នែក​នៃ​ក្រុម​ទាហាន​បម្រុង​ដើម្បី​ប្រយុទ្ធ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈដែល​ក្រុម​បុរស​កំពុង​ព្យាយាម​គេច​ពី​ការ​កេណ្ឌ​កងទ័ព ដែល​បាន​បន្ត​ភៀសខ្លួន​តាមផ្លូវ​គោក និង​តាម​ផ្លូវអាកាស​ទៅកាន់​ប្រទេសជិតខាង​។

​ប្រទេស​កា​ហ្សា​ក់​ស្ថាន និង​ហ្ស​ក​ហ្ស៊ីដែល​ប្រទេស​ទាំង២ ​ជា​ផ្នែក​របស់​អតីត​សហភាពសូវៀត ទំនងជា​គោលដៅ​ពេញនិយម​បំផុត​សម្រាប់​អ្នក​ដែល​ឆ្លងកាត់​ដោយ​រថយន្ត កង់ ឬ​ដោយ​ថ្មើរជើង​។ អ្នក​ដែលមាន​ទិដ្ឋាការ​សម្រាប់​ប្រទេស​ហ្វាំ​ង​ឡង់ ឬ​ន័​រវេ​សក៏ត្រូវ​បាន​ចូលមក​តាម​ផ្លូវគោក​ផងដែរ​។ សំបុត្រ​យន្តហោះ​ទៅ​ក្រៅប្រទេស​បាន​លក់​អស់យ៉ាង​ឆាប់រហ័ស ទោះបីជា​តម្លៃ​ឡើង​កប់​ពពក​ក៏ដោយ​។​ ​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយថា មានតែ​មនុស្ស​ប្រមាណ ៣សែន​នាក់​ប៉ុណ្ណោះ​ដែល​នឹងមាន​ការប្រយុទ្ធ ឬ​បម្រើ​ផ្នែក​យោធា​ផ្សេងទៀត​នឹងត្រូវ​បាន​កេណ្ឌ ប៉ុន្តែ​របាយការណ៍​បាន​លេច​ចេញពី​តំបន់​ផ្សេងៗ​របស់​រុស្ស៊ី​ថា ​អ្នក​ជ្រើសរើស​កំពុង​ប្រមូល​បុរសៗ​នៅ​ក្រៅពី​របាយការណ៍​នេះ​។

នោះបាន​ជំរុញឱ្យមាន​ការភ័យខ្លាច​ចំពោះ​ការ​កេណ្ឌ​កម្លាំង​កាន់តែ​ទូលំទូលាយ បណ្តាល​ឲ្យ​មនុស្ស​គ្រប់​វ័យ និង​គ្រប់​មជ្ឈដ្ឋាន​គេច​ទៅកាន់​ព្រលានយន្តហោះ និង​ទៅកាន់​ច្រកព្រំដែន​។ ​នៅក្នុង​ការប្រកាស​អំពី​ចំនួន​ប្រជាជន​រុស្សី​ដែល​ឆ្លងកាត់​ព្រំដែន រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កា​ហ្សា​ក់​ស្ថានលោក Marat Akhmetzhanov បាន​និយាយថា អាជ្ញាធរ​នឹងមិន​បញ្ជូន​អ្នក​ដែល​គេច​ពី​ការ​កេណ្ឌ​ទ័ព​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​របស់​ពួកគេ​វិញ​នោះទេ លុះត្រាតែ​ពួកគេ​ស្ថិតក្នុង​បញ្ជី​ដែល​អន្តរជាតិ​ត្រូវការ​សម្រាប់​ការចោទប្រកាន់​ពីបទ​ឧក្រិដ្ឋ​ផ្សេងៗ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm