បាល់ទាត់៖ ក្រុមកំពូលតារាង Inter Milan បានបោះមួយជំហ៊ានទៀតក្នុងការបញ្ចប់ការឈ្នះជើងឯក Serie A ៩រដូវកាលជាប់គ្នា ក្រោយជ័យជំនះលើក្រុមភ្ញៀវ Sassuolo ២-១ ឡើងនាំមុខដាច់ក្រុមលេខ២ ដល់ទៅ ១១ពិន្ទុ។
អតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United, Romelu Lukaku ជាអ្នកតែតបញ្ចូលទីបើកការនាំមុខក្នុងវគ្គទី១ មុនពេលខ្សែប្រយុទ្ធអាហ្សង់ទីន Lautaro Martinez បន្ថែមគ្រាប់ទី២ នៅវគ្គទី២។ Hamed Traore តាមបាន ១គ្រាប់វិញឲ្យ Sassuolo ចុងម៉ោងនាទីទី៨៥ ខណៈការប្រកួតបញ្ចប់ទៅដោយ Inter Milan យកឈ្នះ ២-១។ ជ័យជំនះនេះធ្វើឲ្យក្រុមរបស់លោក Antonio Conte ឡើងនាំមុខដាច់ដល់ទៅ ១១ពិន្ទុពីលើក្រុមលេខ២ AC Milan។

ងាកមកមួយប្រកួតទៀតក្រុមសេះបង្កង់ Juventus បានយកឈ្នះ Napoli ២-១។ Cristiano Ronaldo រកបាន ១គ្រាប់ក្នុងជ័យជំនះនេះ ខណៈកីឡាករអាហ្សង់ទីន Paulo Dybala រកបាន ១គ្រាប់ដែរមុនពេល Lorenzo Insigne ស៊ុតបាល់ ១១ម៉ែត្រចុងម៉ោងឲ្យ Napoli។ Juventus ដែលឈ្នះជើងឯក Serie A នេះ ៩រដូវកាលជាប់គ្នាមកហើយនោះនៅឈរលេខ៣ ដេញពីក្រោយ Inter Milan ១២ពិន្ទុទោះឈ្នះ Napoli ២-១ ក៏ដោយ៕
អត្ថបទ៖នាង សុភាវុធ