កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ អ្នកទទួលបន្ទុកក្នុងក្រុមហ៊ុនវារីអគ្គិសនីសេសាន បានចូលរួមពិធីចែក "អាហារូបករណ៍ HuaNeng" ដែលរៀបចំរួមគ្នាដោយវិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៃរាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានភាសាបរទេសប៉េកាំង។
និស្សិតទាំង១០នាក់ ដែលបានទទួល "អាហារូបករណ៍HuaNeng" គឺសុទ្ធតែមកពីវិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃវិទ្យារាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់។
បណ្ឌិតសភាចារ្យ សុខ ទូច នាយកនៃវិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាកម្ពុជា មានប្រសាសន៍ថា វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្ពុជាតែងតែប្តេជ្ញាចិត្តក្នុងការបណ្តុះបណ្តាលភាសាចិន និងជំរុញការផ្លាស់ប្តូរវប្បធម៌រវាងចិន និងកម្ពុជា។ និស្សិតកម្ពុជាដែលរៀនភាសាចិនបានល្អមិនត្រឹមតែអាចធ្វើឲ្យប្រជាជនទាំង២ប្រទេសកាន់តែយល់ពីគ្នានោះទេ ថែមទាំងអាចពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន និងទទួលបានឱកាសការងារកាន់តែល្អផងដែរ។ បណ្ឌិត សុខ ទូច អរគុណដល់China Huaneng ដែលបានចែកអាហារូបករណ៍សម្រាប់សិស្សក្រីក្រ នេះគឺមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការសម្រេចការសិក្សារបស់ពួកគេ។
នេះជាលើកទីមួយដែលក្រុមហ៊ុន Huaneng និងក្រុមហ៊ុនវារីអគ្គិសនីសេសាន បានចូលរួមចែកអាហាររូបករណ៍ដល់និស្សិតនៅប្រទេសកម្ពុជា។ ក្រុមហ៊ុនវារីអគ្គិសនីសេសាន តែងតែប្រកាន់ខ្ជាប់នូវគោលគំនិតនៃកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ និងប្រកាន់ខ្ជាប់នូវគោលគំនិតទំនួលខុសត្រូវចំពោះសង្គមដោយយល់ថា "សាងសង់ស្ថានីយ៍វារីអគ្គិសនីមួយ ជំរុញសេដ្ឋកិច្ចមួយតំបន់ ការពារបរិស្ថានមួយតំបន់ ផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងតំបន់នោះ និងអាចកសាងភាពសុខដុមរមនាផងដែរ។ ក្រុមហ៊ុននេះមានភាពយ៉ាងសកម្មក្នុងការទទួលខុសត្រូវក្នុងសង្គម និងបន្តធ្វើឲ្យChina Huaneng កាន់តែមានកេរ្តិ៍ឈ្មោះប្រសើរឡើងនៅក្នុងប្រទេសកម្ពុជា៕


