ទឹកជំនន់ហូរកាត់កំណាត់ផ្លូវជាតិលេខ៦ ស្រកចុះបន្តិច តែការចរាចររថយន្តធុនធ្ងន់ នៅបន្តហាមឃាត់

2022/09/28 08:05:08 pm        744

កំពង់ធំ៖ ទឹកជំនន់ដែលបានហូរកាត់លើលើកំណាត់ផ្លូវជាតិលេខ៦ ​ចន្លោះគីម៉ែត្រលេខ២២០ ដល់​លេខ ២២៤ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ បានស្រកចុះបន្តិចហើយ ប៉ុន្តែការចរាចររថយន្តដឹក​ទំនិញ​ធុនធ្ងន់ មិនទាន់ត្រូវបានអនុញ្ញាតនោះទេ ។

រហូតដល់ថ្ងៃនេះ ការធ្វើដំណើរនៅលើកំណាត់ផ្លូវជាតិលេខ៦​ ដែលទឹកលិច នៅក្នុងភូមិសាស្រ្ត ស្រុកស្ទោង​ ខេត្តកំពង់ធំ នៅអាចធ្វើបានជាធម្មតា ​ចំពោះរថយន្តធុនតូច លើកលែងករណី​រថយន្ត​ដឹកទំ និញធុនធ្ងន់ ខណៈដែលទឹកក៏បានស្រកចុះបណ្ដើរៗវិញហើយ។

លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានឱ្យដឹងថា បរិមាណធារទឹក ដែលគ្របដណ្តប់លើ ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្រ្តស្រុកស្ទោង បានស្រកចុះប្រមាណ០,១០ម៉ែត្រ ដែលអាច​ឲ្យ​ប្រជាពលរដ្ឋ នៅមូលដ្ឋាន និងអ្នកដំណើរឆ្លងកាត់បានស្រួលជាងមុន ហើយចម្ងាយដែល​គ្របដណ្តប់​ដោយផ្ទៃទឹក នៅសល់ប្រហែល៤គីឡូម៉ែត្រ ជម្រៅទឹកលើផ្លូវជាតិ នៅព្រឹកនេះ ចន្លោះពី០,១០ម៉ែត្រ ទៅ០,៣០ម៉ែត្រ។

ទន្ទឹមជាមួយគ្នានេះដែរ ក្នុងនាមគណៈបញ្ជាការឯកភាពស្រុក ​បានដាក់កម្លាំងជាប្រចាំ ក្នុងការជួយ​សម្រួលចរាចណ៍ ​មិនឲ្យមានការកកស្ទះនោះទេ។ មន្រ្តីជំនាញ នៅ​តែ​បន្តការ​ទប់​ទឹក​ដោយ​ប៉ាវច្រកខ្សាច់ ​នៅកន្លែងដែលមានទឹកហូរខ្លាំង ការពារទឹកហូរច្រោះដាច់ផ្លូវ។

លោក បានបន្តថា ប្រភពទឹកនៅផ្នែកខាងលើ គឺទំនប់អាងស្ទាក់ទឹក ​៣០ កញ្ញា នៅថ្ងៃនេះ បាន​ស្រកចុះ០,១៣ម៉ែត្រ និងទឹកស្ទឹងស្ទោង ​ស្រកចុះ ០,១០ម៉ែត្រ។ ដោយឡែក ភូមិដែលរងគ្រោះដោយ ទឹកជំនន់ មានចំនួន៥២ភូមិ លើ៨ឃុំ ស្មើនឹង៥,៨៩២គ្រួសារ លិចដីកសិកម្ម ​ចំនួន៣,៦៧៨ហិកតា, លិច ផ្លូវ៣៧ខ្សែ ​លិចទីធ្លាវត្តអារាមចំនួន៧វត្ត, លិចទីធ្លាសាលារៀនចំនួន១៧សាលា, លិចទីធ្លាមណ្ឌលសុខ ភាព ២កន្លែង៕ អត្ថបទ៖ លី សាងស៊ីន 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm