ប្រមុខរដ្ឋស្តីទីកម្ពុជាអគុណភាគីថៃ ដែលបានជួយសម្របសម្រួលបែបបទ​ដល់ពលករកម្ពុជាធ្វើការនៅថៃ

2022/09/28 09:23:12 pm        504

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង​អំណរ​អគុណដល់ភាគីថៃ ដែលបានជួយដល់កម្ពុជានាពេលកន្លងមក ហើយក៏បានថ្លែង​អគុណ​ជាថ្មីម្តងទៀតចំពោះរាជរដ្ឋាភិបាលថៃ ដែលបានជួយសម្របសម្រួលដល់បងប្អូនពលករខ្មែរ ដែល​បានកំពុងធ្វើការនៅប្រទេសថៃ។

ថ្លែងនៅក្នុងកិច្ចជំនួបជាមួយគណៈប្រតិភូគណៈកម្មការស៊ើបអង្កេតអំពើពុករលួយការប្រព្រឹត្តខុស និង​ពង្រឹងអភិបាលកិច្ចល្អ នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រថៃ ដឹកនាំដោយឧត្តមនាវីឯក សិសថាវ៉ាត វង្សសុវណ្ណ ប្រធានគណៈកម្មការ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចវិបុលសេនា ភក្តី សាយ ឈុំ បានលើកឡើងថា​ ទំនាក់ទំនងរវាងកម្ពុជា និងថៃនៅតែបន្ត​ឈាន​ទៅមុខជានិច្ច ​បើទោះបីប្រទេសទាំងពីរបាននឹងកំពុងប្រឈមទៅនឹងជំងឺរាតត្បាតកូវីដ១៩ យ៉ាងណាក្តីក៏ប៉ុន្តែប្រទេសទាំងពីរនៅតែបានជួយគ្នាទៅវិញទៅមក ​ក្នុងនាមជាបងប្អូន និងជាអ្នកជិតខាងល្អ។

សម្តេចប្រមុខរដ្ឋស្តីទី បានគួសបញ្ជាក់ថា សម្តេច«សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រថៃ ដែលបានផ្តល់ជំនួយ​ដល់​រាជរដ្ឋាភិបាលកម្ពុជា ​ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ១៩ ​និងគ្រោះទឹកជំនន់កាលពីឆ្នាំ២០២០ កន្លងទៅនេះ ព្រមទាំងជួយ​សម្រួលបែបបទដល់ពលករកម្ពុជាទៅធ្វើការងារក្នុងប្រទេសថៃ​ ការជួយតបណ្តាញអគ្គីសនី និង​ការ​តភ្ជាប់ហេដ្ឋា​រចនាសម្ព័ន្ធភ្ជាប់ជាដើម»។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានលើកឡើងទៀតថា​ ព្រះរាជាណាចក្រកម្ពុជា និង​ព្រះរាជា​ណា​ចក្រថៃ​ បានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការចាប់​តាំងពីឆ្នាំ១៩៥០ ដែលគិត​មក​ដល់​ពេល​បច្ចុប្បន្ននេះគឺមានរយៈពេល៧២ឆ្នាំមកហើយ ហើយសម្តេចបានសម្តែងនូវ​សេចក្តីរីករាយ​ដោយ​មើលឃើញនូវទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរមាន​ការរីកចម្រើន​ជា​លំដាប់ខណៈ ការរីកចម្រើននេះស្តែងឡើងតាមរយៈការ​ផ្លាស់ប្តូរ​ទស្សនកិច្ចគ្នា​ទៅ​វិញទៅ​មក​រវាងថ្នាក់ដឹកនាំ ​និងមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ លោកឧត្តមនាវីឯក សិសថាវ៉ាត វង្សសុវណ្ណ កម្ពុជា និងថៃ​មាន​ព្រំប្រទល់ជាប់គ្នា​ ហើយប្រជាជនមាន​ទំនាក់ទំនង​យ៉ាងជិតស្និត​ មានវប្បធម៌ ទំនៀមទម្លាប់​ប្រពៃណី​ស្រដៀងគ្នា ​ជាពិសេសប្រជាជនរស់នៅតាមបណ្តោយព្រំដែន​តែងតែងមានការ​ពឹង​ពាក់​យក​អាសារ​គ្នា​ទៅវិញទៅមក​តាំងពីយូលង់ណាស់មកហើយ។

លោក បន្តថា ប្រទេសទាំងពីរ ជាប្រទេសសមាជិកអាស៊ាន​ ដែលមានទំនាក់ទំនងជាមួយគ្នាលើគ្រប់​វិស័យ​ប្រៀបដូចគ្រួសារតែមួយ។​ ក្នុងនោះស្ថាប័ននីតិប្បញ្ញត្តិ ពនៃប្រទេសទាំងពីរ បានដើរតួជា​យន្តការ​ដ៏សំខាន់ក្នុងការ​ពង្រឹងពង្រីក​ទំនាក់ទំនង​មិត្តភាព​និង​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​លើគ្រប់ វិស័យ ​ដើម្បីនាំមកនូវសន្តិសុខជូន​ប្រទេសជាតិ ​ដែល​ជាប្រយោជន៍​ដ៏ខ្ពង់ខ្ពស់​បំផុត​ចំពោះប្រទេសទាំងពីរផងដែរ៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm