បាល់ទាត់៖ អតីតខ្សែបម្រើ Manchester City, Fabian Delph បានប្រកាសចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ហើយត្រឹមវ័យ ៣២ឆ្នាំប៉ុណ្ណោះ។ Fabian Delph ដែលធ្លាប់បង្ហាញខ្លួនឱ្យក្រុមជំរើសជាតិអង់គ្លេសបាន ២០លើកដែរនោះបានបង្ហាញខ្លួននៅក្របខណ្ឌ English Premier League ជាង ២០០ប្រកួតជាមួយ Leeds United, Aston Villa, Manchester City និង Everton។
ក្នុងរយៈពេល ១៦ឆ្នាំនៃអាជីពបាល់ទាត់របស់ខ្លួន Fabian Delph បានឈ្នះពាន English Premier League ពីរលើកជាមួយ Manchester City និងឡើងវគ្គផ្តាច់ព្រ័ត្រ League Cup និង FA Cup ជាមួយ Aston Villa។ ចុងក្រោយនៃអាជីពរបស់ខ្លួន Fabian Delph បានផ្លាស់មកកាន់ Everton នៅឆ្នាំ២០១៩ និងបង្ហាញខ្លួនបាន ៣៥លើកប៉ុណ្ណោះដោយសារមានរបួសញាំញី។ Fabian Delph ទើបតែបានចាកចេញពី Everton កាលពីខែកក្កដាប៉ុណ្ណោះក្រោយផុតកិច្ចសន្យា៕
អត្ថបទ៖នាង សុភាវុធ