រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​ពិនិត្យ​ការហ្វឹកហាត់​របស់​ក្រុម​ទាហាន​បម្រុង​ដែល​បាន​កេណ្ឌ​

2022/09/28 09:53:56 pm        888

​រុស្ស៊ី៖ រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី​លោក Sergei Shoigu ត្រូវ​បាន​គេ​មើល​ឃើញ​នៅ​ក្នុង​វីដេអូ​ ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួងការពារជាតិ​រុស្ស៊ី​កាលពី​ថ្ងៃ​អង្គារ កំពុង​ពិនិត្យមើល​ការ​ហ្វឹកហាត់​របស់​ក្រុម​ទាហាន​បម្រុង​ដែល​ត្រូវ​បាន​កេណ្ឌ​។

សេចក្ដីថ្លែងការណ៍​ដែល​បាន​ចេញ​ដោយ​ក្រសួងការពារជាតិ​បាន​និយាយ​ថា លោក Shoigu បាន​ពិនិត្យ​ការ​ហ្វឹក​ហាត់​ផ្នែក​យុទ្ធវិធី និង​ផ្នែក​វេជ្ជសាស្ត្រ​នៅ​ទីតាំង​ហ្វឹកហាត់​យោធា​មួយ​កន្លែង​។​ វិមាន​ក្រឹម​ឡាំង​កាលពី​សប្តាហ៍​មុន​បាន​ប្រកាស​ពី​ការ​កេណ្ឌ​កងទ័ព​មួយ​ផ្នែក ​ដើម្បី​បន្ថែម​ទាហាន​យ៉ាង​ហោច​ណាស់ ៣​សែន​នាក់​ទៅ​ចូល​ជាមួយ​កងកម្លាំង​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ​ក្នុង​ការ​ដំណើរ​ការ​បោះឆ្នោត​ប្រជាមតិ​នៅ​ក្នុង​តំបន់​ដែល​បាន​ចូល​កាន់កាប់​។ នៅ​ប្រទេស​រុស្ស៊ី ស្ទើរតែ​គ្រប់​បុរស​ទាំងអស់​ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​ទាហាន​បម្រុង​រហូតដល់​អាយុ ៦៥​ឆ្នាំ​។ ការ​មាន​បទ​ពិសោធន៍​ប្រយុទ្ធ ឬ​បម្រើ​យោធា​ពី​មុន​មកត្រូវ​បាន​ចាត់ទុកថា​ ជា​កត្តា​ចម្បង​ក្នុង​ការ​កេណ្ឌ​កម្លាំង​។​

​ការ​តវ៉ា​ជាច្រើន​បាន​ផ្ទុះឡើង​នៅ​ទូទាំង​ប្រទេស ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​បាន​រាយការណ៍​ពី​ការ​កើន​ឡើង​ ការវាយប្រហារ​ដោយ​បង្ក​អគ្គិភ័យ​ទៅលើ​ការិយាល័យ​ចុះឈ្មោះ​យោធា​។ ទាហាន​បម្រុង​នៅ​ទីក្រុង Sevastapol តំបន់​ Crimea ត្រូវ​បាន​គេ​មើល​ឃើញ​កំពុង​ឡើង​ជិះ​រថយន្ត​ក្រុង ខណៈ​ការ​កេណ្ឌ​កម្លាំង​បាន​បន្ត​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​អង្គារ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm