បាល់ទាត់៖ ខ្សែប្រយុទ្ធ Atletico Madrid, Alvaro Morata បានក្លាយជាវីរៈបុរសរបស់អេស្ប៉ាញ បន្ទាប់ពីស៊ុតបញ្ចូលទីគ្រាប់ជ័យជំនះនៅចុងម៉ោងឱ្យអេស្ប៉ាញយកឈ្នះព័រទុយហ្កាល់ ១-០ ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Nations League។
អតីតខ្សែប្រយុទ្ធ Chelsea រូបនេះស៊ុតបញ្ចូលទីបានសំរេចនៅនាទីទី៨៨ បន្ទាប់ពីការតែតបញ្ជូនយ៉ាងល្អពី Neco Williams។ ព័រទុយហ្កាល់ដែលមុនការប្រកួតនេះត្រូវការត្រឹមស្មើប៉ុណ្ណោះ ដើម្បីកៅអីនៅវគ្គ ៤ក្រុមចុងក្រោយនោះ មានឱកាសជាច្រើនក្នុងការរកគ្រាប់បាល់ជាពិសេសឱកាសពីរលើករបស់ Cristiano Ronaldo សុទ្ធតែជួយបានដោយអ្នកចាំទីអេស្ប៉ាញ។ ជ័យជំនះនេះធ្វើឱ្យអេស្ប៉ាញត្រូវឡើងវគ្គ ៤ក្រុមចុងក្រោយរួមជាមួយក្រូអាស៊ី អ៊ីតាលី និងហូឡង់។ អេស្ប៉ាញគឺជាជើងឯករង UEFA Nations League រដូវកាលមុនដោយចាញ់បារាំងនៅវគ្គផ្តាច់ព្រ័ត្រ ខណៈព័រទុយហ្កាល់គឺជាជើងឯកនៅរដូវកាល ២០១៨-១៩ ដែលជារដូវកាលចាប់ផ្តើមដំបូងនៃក្របខណ្ឌ UEFA Nations League៕
អត្ថបទ៖នាង សុភាវុធ