ថៃ៖ មន្ត្រីប្រទេសថៃបានចេញការព្រមានអំពីភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅថ្ងៃពុធនេះដែលនាំមកដោយព្យុះត្រូពិច Noru កំពុងខិតជិតមកដល់ ដែលត្រូវបានគេរំពឹងថានឹងមកដល់ភាគឦសានប្រទេសថៃនៅថ្ងៃព្រហស្បតិ៍។
នាយកដ្ឋានឧតុនិយមបាននិយាយថា ព្យុះដែលបង្កឱ្យមានបំណាក់ដីនៅប្រទេសវៀតណាម កំពុងបក់បោកឆ្ពោះទៅទិសខាងលិចក្នុងល្បឿន ២០គីឡូម៉ែត្រក្នុងមួយម៉ោងដែលទៅកាន់ប្រទេសឡាវ និងថៃ មានកម្លាំងខ្យល់បក់អតិបរមា ១៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ អាជ្ញាធររំពឹងថា ព្យុះ Noru នឹងនាំមកនូវភ្លៀងធ្លាក់ និងទឹកជំនន់ភ្លាមៗនៅភាគខាងជើង ភាគឦសាន និងភាគកណ្តាលប្រទេសថៃ និងរលកកម្ពស់ពី ៣ ទៅ ៥ម៉ែត្រនៅក្នុងឈូងសមុទ្រថៃចាប់ពីថ្ងៃស្អែករហូតដល់ថ្ងៃទី១ ខែតុលា។ ភ្លៀងបានធ្លាក់រួចហើយនៅក្នុងខេត្ត Ubon Ratchathani ភាគឦសាន ជាតំបន់មួយដែលត្រូវបានគេរំពឹងថា រងការវាយប្រហារខ្លាំងបំផុតចាប់តាំងពីព្រឹកថ្ងៃពុធនេះ។
តំបន់ជាច្រើនបានឃើញទឹកជំនន់រួចហើយដែលបណ្តាលមកពីទឹកភ្លៀងមូសុងតាមរដូវ ហើយនៅតំបន់មួយចំនួនកំពុងជន់លិចដែលបណ្តាលមកពីទឹកដែលហូរហៀរចេញពីទន្លេ និងទំនប់ទឹកដែលពេញ។ អាជ្ញាធរបានជំរុញឱ្យប្រជាពលរដ្ឋនៅតាមដងទន្លេ Moon ជម្លៀសខ្លួនទៅកាន់ទីទួលខ្ពស់ ខណៈទឹកត្រូវបានគេរំពឹងថានឹងពេញហៀរមកលើច្រាំងទន្លេ។ មនុស្សជាច្រើនភៀសខ្លួនទៅកាន់ទីជម្រកបណ្តោះអាសន្ន ដែលត្រូវបានបង្កើតឡើងនៅមុខសាលាក្រុង ហើយចតយានយន្តរបស់ពួកគេនៅលើផ្លូវហាយវ៉េ៕
អត្ថបទ៖ ប៊ុនថន