មន្ត្រីជំនាញណែនាំឱ្យពលរដ្ឋនៅសងខាងផ្លូវល្បឿនលឿនបញ្ឈប់សកម្មភាពលួចកាត់របងលួស និងព្រលែងសត្វឆ្លងកាត់

2022/09/28 11:09:33 pm        449

ព្រះស៊ីហនុ ៖ មន្ត្រីជំនាញក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះណែនាំប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវល្បឿនលឿ​ន​ភ្នំពេញ-ព្រះសីហនុ​ឱ្យបញ្ឈប់​សកម្មភាពកាត់របងបន្លាលួសសុវត្ថិភាព ដើម្បីឆ្លងចេញចូល និងដឹកសត្វពាហនៈលើផ្លូវល្បឿនលឿននេះបន្តទៀតចាប់ពីពេលនេះ ជៀងវាងបង្កគ្រោះថ្នាក់ និងរងទោសទណ្ឌតាមច្បាប់។

ឯកឧត្តម ស៉ឹង សុគង់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹងជញ្ជូន បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួងសាធារណការ និងដឹងជញ្ជូន ដោយមានការ​ចូលរួមពីតំណាងក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿននាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានចុះត្រួតពិនិត្យ និងអប់រំណែនាំឱ្យប្រជាពលរដ្ឋ​បញ្ឈប់សកម្មភាពកាត់​របងបន្លាលួសសុវត្ថិភាពតាមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដើម្បីដើរ ឆ្លងកាត់ និងដឹកសត្វពាហនៈឆ្លងកាត់ ដែលសកម្មភាពនៅនឹងបង្កជាគ្រោះថ្នាក់ដល់ពលរដ្ឋ និងអ្នកធ្វើដំណើរ និងជាទង្វើខុសច្បាប់ ព្រោះកន្លងមកគណៈកម្មការដោះស្រាយផលប៉ះពាល់ បានដោះស្រាយតាមគោលការណ៍រួចរាល់ហើយ ប្រជាពលរដ្ឋទាំងនោះក៏បានទទួលយកថវិកាសំណងរួចរាល់ហើយដែរ ។

ក្នុងការចុះត្រួតពិនិត្យ និងជួបជាមួយប្រជាពលរដ្ឋផ្ទាល់នេះដែរ មន្ត្រីជំនាញបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវតែបញ្ឈប់សកម្មភាព ល្មើសច្បាប់នេះជាបន្ទាន់ ហើយអាជ្ញាធរមូលដ្ឋានក៏ត្រូវសហការចុះធ្វើការអប់រំណែនាំបន្ថែម។ ជាមួយគ្នានេះដែរ មន្ត្រីជំនាញក៏បានជួបពិភាក្សាជាមួយក្រុមហ៊ុនសាងសង់ ក្នុងការស្វែងរកដំណោះស្រាយ សមស្របមួយរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋផងដែរ ខណៈប្រជាពលរដ្ឋមួយចំនួនបន្ទាប់ពីក្រុមហ៊ុនធ្វើរបងលួសបិទសងខាងផ្លូវល្បឿនលឿនក៏ដោយ ក៏នៅមានលួចកាត់របងដើម្បីអាស្រ័យផលពីផ្លូវ ធ្វើជាច្រកចេញចូលផ្ទះតាមផ្លូវល្បឿនលឿន លែងសត្វគោក្របីឱ្យចូលស៊ីស្មៅ ចូលច្រូតស្មៅ និងចេញចូលតំបន់ហាមឃាត់ដែលមានព័ទ្ធរបង ដើម្បីជួបជុំហូបអាហារក្បែរផ្លូវល្បឿនលឿនថែមទៀតផង ដែលអាចបង្កគ្រោះថ្នាក់បានគ្រប់ពេលវេលា។ ចំពោះមុខនៅក្នុងស្មារតីដោះស្រាយជូនប្រជាពលរដ្ឋ ភាគីក្រសួង និងក្រុមហ៊ុន បានឯកភាពជួយសម្រួលឈូសឆាយផ្លូវដែលមានស្រាប់ជូនប្រជាពលរដ្ឋ និងបានធ្វើការណែនាំពីផលប៉ះពាល់ នៃគ្រោះថ្នាក់ចរាចរណ៍ ដែលអាចឆក់យកអាយុជីវិតពលរដ្ឋផង និងអ្នកធ្វើដំណើរតាមផ្លូវផង។

ជាមួយនឹងបញ្ហានេះកន្លងមក ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ធ្លាប់បានជម្រាបដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីអន្តរាគមន៍ទៅអាជ្ញាធរតាមមូលដ្ឋានឱ្យជួយអប់រំប្រជាពលរដ្ឋ ឱ្យបញ្ឈប់សកម្មភាពលួចកាត់របងលួសនៅផ្លូវល្បឿនលឿន ដែលទុកសម្រាប់ទប់ស្កាត់កុំឱ្យមានសត្វពាហនៈឆ្លងកាត់នេះផងដែរ។

សូមបញ្ជាក់ដែរថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ដោយឥតគិតថ្លៃរយៈពេល១ខែ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃ៣១ ខែតុលា ឆ្នាំ២០២២ ដោយកំណត់ឱ្យបើកបរក្នុងល្បឿនចាប់ពី ៦០គីឡូម៉ែត្រ ដល់ ១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧,០៥គីឡូម៉ែត្រ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា ​

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm