ភាពយន្តចម្រៀង “ជីវិតក្មេងវត្ត” សម្ពោធផ្សព្វផ្សាយជាសាធារណៈ

2022/09/28 11:38:44 pm        137

ភ្នំពេញ ៖ ភាពយន្តចម្រៀងប្រវត្តិសាស្ត្រ ក្រោមចំណងជើងថា «ជីវិតក្មេងវត្ត» ដែលរៀបរាប់ពីខ្សែជីវិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវបានសម្ពោធផ្សព្វផ្សាយជាសាធារណៈ ក្រោយចំណាយពេលលើការផលិតជិត១ឆ្នាំ ជាមួយនឹងការចំណាយ ថវិកាជាង១២ម៉ឺនដុល្លារ។

ភាពយន្តចម្រៀងប្រវត្តិសាស្ត្រ ជីវិតក្មេងវត្ត មានរយៈពេល៣១នាទី គឺជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យបង្កប់ដោយអត្ថន័យ អត្ថរូប និង អត្ថរសដ៏សម្បូរបែបអំពីខ្សែជីវិតពិត និងការតស៊ូរបស់ សម្តេចតេជោ ហ៊ុន សែន ដែលជាកូនកសិករ ហើយក្រាញននៀលការលំបាក សព្វបែបយ៉ាង ដើម្បីចំណេះវិជ្ជាជាទ្រព្យដ៏សំខាន់មិនអាចកាត់ថ្លៃបាន និងបានលាតត្រដាងយ៉ាងល្អឥតខ្ចោះស្តីពីគំរូវីរភាពរបស់ សម្តេចតេជោ ហ៊ុន សែន តាំងពីកុមារភាព ដែលបានចាកឆ្ងាយពីស្រុកកំណើតនៅឆ្នាំ ១៩៦៥ ដើម្បីបន្តការសិក្សានៅរាជធានីភ្នំពេញ ដោយផ្ញើខ្លួននឹងព្រះសង្ឃនៅវត្តនាគវន្ត័។

ភាពយន្តចម្រៀងនេះ មានការចូលរួមដោយផលិតករ៣រូប គឺ លោកជំទាវ ចន ច័ន្ទលក្ខិណា, ឧកញ៉ា ហេង ឡុង និង ឧកញ៉ា អ៊ឹង លីហេង និង ឧបត្ថម្ភកាម៉េរ៉ាថត ដោយលោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដឹកនាំសម្តែងដោយ លោក ហ្វៃ សំអាង ។ ពិធីសម្ភោធចាក់ផ្សាយជាផ្លូវការដែលធ្វើឡើងនៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២២នេះ ប្រព្រឹត្តិទៅក្រោមវត្តមានរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតី នៅឯសាលសន្និបាទ នៃក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជាមួយមហាជនចូលរួមយ៉ាងច្រើនកុះករប្រមាណជាង២០០០នាក់។

លោកជំទាវ ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ បានបញ្ជាក់ឱ្យដឹងថា នេះជាវណ្ណកម្មដ៏វិសេសវិសាលបំផុត ដែលផលិតករ តួសម្តែង ក្រុមការងារទាំងអស់ ក៏ដូចជាអ្នកឧបត្ថម្ភគាំទ្រ ជាពិសេសអ្នកដឹកនាំរឿង លោក ហ្វៃ សំអាង រួមគ្នាយកចិត្តទុកដាក់ ប្រើអស់ កម្លាំងចិត្ត សមត្ថភាពនិងធនធាន ដើម្បីផលិត ភាពយន្តចម្រៀង ប្រវត្តិសាស្ត្រនេះឲ្យល្អបំផុត ព្រោះជាប្រវត្តិរឿងរ៉ាវនិងការតស៊ូរបស់ នាយករដ្ឋមន្ត្រី គឺសម្តេចតេជោ ហ៊ុន សែន ដើម្បីទុកជាគំរូសម្រាប់ប្រជាជនខ្មែរទូទៅ ពិសេសយុវជនដែលជាទំពាំងស្នងឫស្សី។

លោក ជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌បានមានប្រសាសន៍ថា ភាពយន្តចម្រៀងជីវិតក្មេងវត្តមិនត្រឹមតែបង្ហាញពីជីវិតពិតរបស់សម្តេចតេជោប៉ុណ្ណោះទេ ប៉ុន្តែជាការឆ្លុះបញ្ជាំងភាពជាគំរូដល់យុវជនកម្ពុជា អោយខិតខំប្រឹងប្រែងរៀនសូត្រ មិនថាយុវជនកើតពីត្រកូលគ្រួសារបែបណានោះទេ គឺសុទ្ធតែមានឱកាសទទួលបានភាពជោគជ័យនៅក្នុងជីវិត ដោយត្រូវប្រកាន់ខ្ជាប់អោយបាននូវភាពអំណត់ តស៊ូមានឆន្ទះ មិនបោះបង់ យកចំណេះដឹងជាគោល រៀនសូត្រពីចាស់ទុំដែលមានបទពិសោធន៍ រួមនឹងមនសិកា ស្មារតីស្រលាញ់ជាតិ ដែលចំណុចទាំងនេះគឺជាបុគ្គលិកលក្ខណៈរបស់សម្តេចតេជោផ្ទាល់។

សូមរំលឹកថា ភាពយន្តចម្រៀង ប្រវត្តិសាស្ត្រ ជីវិតក្មេងវត្ត និពន្ធឡើងនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ១៩៩៦ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដឹកនាំការថតដោយ ឯកឧត្តម ហ៊ុន ហេង ប្រគុំដោយតន្រ្តីវិទ្យុជាតិកម្ពុជា ច្រៀងដោយ លោក យិន សារិន ហើយនៅពេលនេះ ច្រៀងឡើងវិញដោយលោក ជិន វឌ្ឍនា សម្រួលតន្រ្តីដោយលោក ប៊ូ វណ្ណមុនីរ័ក្ស និងលោក កែវ ម៉ារ៉ា ហើយដឹកនាំការថតឡើងវិញដោយ លោក ហ្វៃ សំអាង។ សូមបញ្ជាក់ផងដែរថា តួអង្គសម្តែងនៅក្នុងវីដេអូនេះរួមមាន៖ លោក ប៉ាន់ ខែមម៉ានូ កុមារា មុត ឧត្តម កញ្ញាដួង ហ៊្សូរីដា លោក ឈឹម សក្កដា លោក ម៉េង ប៊ុនឡូ អ្នកគ្រូ ឌីសាវ៉េត អ្នកនាង ចនចន្ទ័លក្ខិណា លោក ពៅពិសិដ្ឋ កញ្ញា នីតា វរវង្សរួមនឹងតារាកិត្តិយសជាច្រើនរូបទៀត៕ អត្ថបទ៖ សូដាវណ្ណ


អត្ថបទដែលទាក់ទង

ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm       
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត

2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm