​ម្ចាស់ទីតាំងនិងអ្នកពាក់ព័ន្ធទទួលបញ្ចាំម៉ូតូ៩ នាក់ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ន ពីបទ ទទួលផលចោរកម្ម

2022/09/29 01:01:33 am        31

ភ្នំពេញ ៖ ចៅក្រមសើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២២ បានចេញដីកាសម្រេចឃុំ ខ្លួន អ្នករកសុីទទួលបញ្ចាំម៉ូតូនៅម្តុំឃ្លាំងរំសេវ ចំនួន០៩ នាក់ ដាក់ពន្ធនា គារជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ.ទទួលផលចោរកម្ម.ក្នុងចំណោមជនត្រូវចោទទាំង៩ នាក់។

ជនត្រូវចោទទាំង៩ នាក់នោះមាន ៖ទី១.លី វ៉ានឆៃ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មកររុញម៉ូតូនៅហាងបញ្ចាំ ពន្លឺខ្សាច់មាស ។ ទី២.ឈ្មោះ ធន់ ធី ភេទប្រុស អាយុ២៦ ឆ្នាំ មុខរបរ បុគ្គលិក ។ ទី៣.ឈ្មោះ ស៊ុន ហាច ភេទប្រុស អាយុ៥៨ ឆ្នាំ មុខរបរ ទិញ.លក់ម៉ូតូ ។ ទី៤.ឈ្មោះ ស៊ឹម សុខា ភេទប្រុស អាយុ២២ ឆ្នាំ មុខរបរ បុគ្គលិក ។ ទី៥.ឈ្មោះ ប៉េង ឡេង ភេទប្រុស អាយុ៤០ ឆ្នាំ មុខរបរ បុគ្គលិក ។ ទី៦.ឈ្មោះ រឿង សុវណ្ណរ៉េត ភេទប្រុស អាយុ២២ ឆ្នាំ មុខរបរ អ្នកយាមឃ្លាំង ។ ទី៧.ឈ្មោះ ប៊ុន សុខលីម ភេទស្រី អាយុ៤២ ឆ្នាំ អ្នកបោសសម្អាត និងមើលផ្ទះ ។ ទី៨.ឈ្មោះ និត នឿន ភេទប្រុស អាយុ៤១ ឆ្នាំ មុខរបរ បុគ្គលិក។ និងទី៩.ឈ្មោះ មួង សុណា ហៅ ស្រីមុំ ភេទស្រី អាយុ៣៩ ឆ្នាំ មុខរបរ លក់ដូរ ។

គួរបញ្ជាក់ផងដែរ កាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងអាជ្ញាធររាជធានីភ្នំពេញ សហការជាមួយអាជ្ញាធខណ្ឌទួលគោក រាជធានីភ្នំពេញ បានចុះធ្វើការត្រួតពិនិត្យ ឃ្លាំង និងកន្លែងទទួលបញ្ចាំយានយន្តគ្រប់ប្រភេទ នៅម្តុំឃ្លាំងរំសេវ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ជាលទ្ធផល ចុះត្រួតពិនិត្យទីតាំងហាងបញ្ចាំបានចំនួន៥៣ទីតាំង ក្នុងចំណោមជាង៦០ទីតាំង ដោយបានបិទទីតាំងហាងបញ្ចាំចំនួន ១៣ ទីតាំង ដកហូតម៉ូតូបានចំនួន សរុបចំនួន១១១៣ គ្រឿង រថយន្តចំនួន ១៤ គ្រឿង passapp ចំនួន ១២ គ្រឿងម៉ូតូកង់បីចំនួន ៩គ្រឿង និងឃាត់ខ្លួនម្ចាស់ទីតាំងនិងអ្នកពាក់ព័ន្ធចំនួន ០៩ នាក់ ៕ អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm