ឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត​៖ ការអប់រំ​ជា​គន្លឹះ​សំខាន់ ដែល​ធ្វើឱ្យ​ប្រទេសជាតិ​រីកចម្រើន​

2022/09/29 01:23:17 am        648

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​មានការ​យកចិត្ត​ទុកជា​អាទិភាព​ចំពោះ​ការអប់រំ​បណ្តុះបណ្តាល​ធនធានមនុស្ស ព្រោះ​ជា​គន្លឹះ​ដែល​ធ្វើឱ្យ​ប្រទេសជាតិ​មានការ​អភិវឌ្ឍ​រីកចម្រើន​។ នេះ​បើតាម​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ថ្លែង​ក្នុង​ពិធី​ប្រ គល់​សញ្ញាបត្រ​ជូន​និស្សិត​ជ័យលាភី​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ បរិញ្ញាបត្រ និង​បរិញ្ញាបត្ររង នៅ​សាខា​សាកលវិទ្យាល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច (UME) សាខា​ខេត្តកំពង់ចាម នា​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២ ២​។​

​ឯកឧត្ដម​បន្តថា ប្រទេសជាតិ​មានការ​អភិវឌ្ឍ​រីកចម្រើន​តាមរយៈ​កត្តា​រួមផ្សំ​ជាច្រើន រួមមាន​៖ ១.​កំ​ណើ ន​ប្រកបដោយ​ចីរភាព និង​និរន្តរភាព ២. សមត្ថភាព​ប្រកួតប្រជែង​ក្នុង​ទីផ្សា​សាកលភាវូបនីយកម្ម ៣. ការកាត់បន្ថយ​ឆាប់រហ័ស​នៃ​គម្លាត​សេដ្ឋកិច្ច គម្លាត​សមត្ថភាព និង​គម្លាត​ខួរក្បាល​ជាមួយ​បណ្តា​ប្រ​ទេ ស​នានា និង ៤. ភាព​ឯករាជ្យ​ម្ចាស់ការ​។ ដូចនេះ​ទាមទារ​នូវ​ការ​ជម្រុញ​ឱ្យ​ធនធានមនុស្ស​យើង មានគុណ​វុឌ្ឍិ​ទាំង​លើ​ចំណេះដឹង​ទូទៅ​, ជំនាញ​វិជ្ជាជីវៈ​, កាយសម្បទា​ខាងក្រៅ និង​បញ្ញា​សម្បទា​ខាងក្នុង ដែល​រួមទាំង​គុណធម៌ និង​សីលធម៌​ផងដែរ​។​

​ក្រៅពី​ការលើកឡើង​បែបនេះ ឯកឧត្ដម​ក៏បាន​ចូលរួម​សាទរ​ចំពោះ​និស្សិត​ទាំង ១,៥០០ នាក់ ដែល​នេះ​ជា​មោទនភាព​សម្រាប់​និស្សិត​ខ្លួនឯង​បន្ទាប់ពី​ការតាំង​ចិត្ត​ខិតខំ​ប្រឹងប្រែង​ពុះពារ​ជម្នះ​ឧបសគ្គ​គ្រប់បែបយ៉ាង​ក្នុងការ​ដុសខាត់​នូវ​សមត្ថភាព​រហូត​ទទួលបាន​នូវ​ភាពជោគជ័យ ដូច​ក្នុងថ្ងៃនេះ​។ ទន្ទឹមនឹងនេះ សូម​សម្តែង​នូវ​ទឹកចិត្ត​ត្រេកអរ​ជាមួយ​ឪពុកម្តាយ ក្រុមគ្រួសារ​របស់​និស្សិត​ជ័យលាភី​ទាំងអស់ ដែល​បា ន​ចូលរួម​ប្រកបដោយ​ទឹកចិត្ត​ស​ប្បា យ​រីករាយ​។ ឯកឧត្ដម​បន្តថា នេះ​ជាការ​ឆ្លុះបញ្ចាំង​អំពី​បំណង​របស់​គ្រប់​ក្រុមគ្រួសារ ដែល​តែង​ចង់ឃើញ​បុត្រ​ធីតា​របស់ខ្លួន​ទទួលបាន​នូវ​ការអប់រំ​ខ្ពង់ខ្ពស់ មានចំណេះដឹង​ជ្រៅជ្រះ និង​ជា​មូលធន​ប្រកបដោយ​គុណ​ប្រ​យោ​ជ ន៍​សម្រាប់​គ្រួសារ និង​សង្គមជាតិ​។ ជាមួយគ្នានេះ ក៏​សូម​អរគុណ​ដល់​គណៈ​គ្រប់គ្រង និង​សាស្ត្រាចារ្យ​នៃ​សាខា​សាកលវិទ្យាល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច (UME) ខេត្តកំពង់ចាម ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹង ប្រែង​ក្នុងការ​សម្របសម្រួល គាំទ្រ និង​ចែក​រំ​លែ កនូវ​ចំណេះដឹង​ជូន​ដល់​និស្សិត រហូត​បានបញ្ចប់​ការសិក្សា ប្រកបដោយ​មោទនភាព ទោះបីជា​ត្រូវ​ឆ្លងកាត់​នូវ​ការលំបាក​គ្រប់យ៉ាង ជាពិសេស​ក្នុង​ដំ​ណា ក់​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ លើសពីនេះ ក៏​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​សាកលវិទ្យាល័យ​គ្រប់​គ្រប់ និង​សេដ្ឋកិច្ច (UME) ចំពោះ​ការវិវឌ្ឍ​ពង្រីក​ខ្លួន ដើម្បី​សាបព្រោះ​បណ្តុះ​ធនធាន​ចំណេះដឹង​ដល់​និស្សិត​កម្ពុជា​ក្នុងការ​ប្រកួតប្រជែង​លើ​ទីផ្សា​ការងារ ក៏ដូចជា​ការចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា នៅក្នុង​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​ប្រកប ដោយ​សមត្ថភាព​, គុណភាព និង​វិជ្ជាជីវៈ​។  

​ឯកឧត្ដម​បន្ថែមថា ការទទួល​សញ្ញាបត្រ​នេះ មានន័យថា និស្សិត​ជ័យលាភី​ទាំងអស់​បានបញ្ចប់​ដំណើរ​ជំហាន​មួយទៀត​ក្នុង​ជីវិត​។ មេរៀន​ដ៏​សំខាន់​សម្រាប់​ជំហាន​បន្ទាប់​ទៀត​ទាំង​ក្នុងការ​ប្រកបការងារ និង​ជីវិត​រស់នៅ មាន​ជាអាទិ៍​៖ ទី​១. ជោគជ័យ​ធំ​កើត​ពី​ការ​បូក​រួមផ្សំ​ចូលគ្នា​នៃ​ជោគជ័យ​តូចៗ​ជាច្រើន​។ ក្នុងន័យនេះ ភាពជោគជ័យ​ដែល​និស្សិត​សម្រេចបាន​នាពេលនេះ គឺ​កើតចេញពី​ភាពជោគជ័យ​ជា​ជំហានៗ​ជាច្រើន​រួមផ្សំ​គ្នា រាប់​ចាប់តាំងពី​ថ្ងៃ​សិក្សា​ដំបូង​មកដល់​មាន​សមត្ថភាព​ពេញលេញ​។ ទី​២. ការតស៊ូ​ខិតខំ​ប្រឹងប្រែង​ជា​កត្តា​កំណត់​នូវ​ភាពជោគជ័យ ព្រោះ​ភាពជោគជ័យ​ត្រូវការ​ពេលវេលា​ទាំង​ក្នុង​ការសិក្សា​រៀនសូត្រ និង​ការអនុវត្ត​ការងារ​ជាក់ស្តែង និង​ទី​៣. ការកំណត់​គោលដៅ​ច្បាស់លាស់​នៅក្នុង​រាល់​សកម្ម ភាព​ការងារ និង​ក្នុង​ជីវិត ដែល​នេះ​អាចជួយ​ទម្លុះទម្លាយ​នូវ​រាល់​បញ្ហា​ប្រឈម​នានា និង​រក្សា​នូវ​គោល​គំនិត​បន្ត​សម្លឹង​មើលទៅ​លទ្ធផល​នា​ថ្ងៃ​អនាគត​៕​ដោយ​៖ គង់ ឌិន​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm