
អន្ដរជាតិ៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris បាននិយាយថា ទីក្រុងវ៉ាស៊ីងតោន នឹងបន្តគាំទ្រស្វ័យការពាររបស់កោះតៃវ៉ាន់។ លោកស្រី បាននិយាយរិះគន់ផងដែរដល់ចិន សម្រាប់ការធ្វើសមយុទ្ធយោធានៅជិតកោះតៃវ៉ាន់ នៅពេលដែលមានដំណើរទស្សនកិច្ចរបស់ប្រធានសភាពសហរដ្ឋអាមេរិក លោកស្រី Nancy Pelosi ទៅកាន់កោះស្វ័យគ្រប់គ្រងមួយនេះ៕
