អន្តរជាតិ៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា ជនប៉ាឡេស្ទីនយ៉ាងហោច ៣នាក់ ត្រូវបានសម្លាប់ និងមនុស្ស ៩នាក់ផ្សេងទៀត បានរងរបួស អំឡុងការវាយឆ្មក់របស់យោធាអ៊ីស្រាអែលនាថ្ងៃពុធនេះ ក្នុងទីក្រុងចេនីនតំបន់កាន់កាប់វ៉េសប៊ែង ។ ទាហានអ៊ីស្រាអែល បានទៅដល់ជំរំជនភៀសខ្លួនក្រុងចេនីន ដើម្បីចាប់ខ្លួនជនសង្ស័យប៉ាឡេស្ទីន ២នាក់ ដែលជាប់ពាក់ព័ន្ធនឹងការបាញ់ប្រហារកាលពីពេលថ្មីៗកន្លងមកនេះ៕
