
អន្ដរជាតិ៖ ក្រុមមន្រ្តីក្រសួងមហាផ្ទៃនៅកាហ្សាក់ស្ថាន និយាយថា ជនជាតិរុស្ស៊ី ៩៨.០០០នាក់ បានឆ្លងកាត់ចូលប្រទេសពួកគេ។ ការតម្រង់ជួររបស់ជនជាតិរុស្ស៊ី ត្រូវបានរាយការណ៍ថាមាននៅចំណុចឆ្លងកាត់ព្រំដែនចូលក្នុងប្រទេសកាហ្សាក់ស្ថាន។
លំហូរចេញជនជាតិរុស្ស៊ីដែលជាមនុស្សប្រុស ធ្វើទៅម្នាក់ឯង ឬជាមួយក្រុមគ្រួសារ និងមិត្តភ័ក្រ្តរបស់ពួកគេបានចាប់ផ្តើមឡើង កាលពីថ្ងៃទី២១ ខែកញ្ញាកន្លងទៅ ភ្លាមៗក្រោយសុន្ទរកថារបស់លោក ពូទីន ទៅកាន់ប្រជាជាតិរបស់លោក ហើយលំហូរចេញជនជាតិរុស្ស៊ីនេះដែរ នៅតែបន្តកើតឡើងក្នុងសប្តាហ៍នេះ៕
