
អន្ដរជាតិ៖ ក្រុមអាជ្ញាធរគាំទ្រទីក្រុងម៉ូស្គូ នៅតំបន់កាន់កាប់ Donetsk បានប្រកាសថា ប្រជាពលរដ្ឋរស់នៅក្នុងតំបន់មួយនេះ បានបោះឆ្នោតចូលជាមួយរុស្ស៊ី នៅការបោះឆ្នោតប្រជាមតិមួយដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច ចាត់ទុកថាជារឿងខុសច្បាប់។
យោងតាមការអះអាងរបស់ក្រុមមន្រ្តីបោះឆ្នោតរៀបចំឡើងដោយរុស្ស៊ី បានឲ្យដឹងថា ៩៩ភាគរយនៃការរាប់សន្លឹកឆ្នោតនៅក្នុងតំបន់ Donetsk បានគាំទ្រការបញ្ចូលតំបន់មួយនេះជាឧបសម្ព័ន្ធរបស់រុស្ស៊ី ក្នុងនោះ ៩៣ភាគរយ គាំទ្រនៅតំបន់ Zaporizhzhia ៨៧ភាគរយគាំទ្រនៅតំបន់ Kherson និង៩៨ភាគរយគាំទ្រនៅតំបន់ Luhansk៕
