សហភាព​អឺរ៉ុប​ប្ដេជ្ញា​ការពារ​បណ្ដាញ​ថាមពល ក្រោយ​ការបំផ្លិចបំផ្លាញ​បំពង់​បង្ហូរ​ឧស្ម័ន​របស់​រុស្ស៊ី​

2022/09/29 04:51:37 pm        545

​សហភាព​អឺរ៉ុប៖ សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​ពុធបាន​សន្យា​ឆ្លើយតប​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​ការ​រំខាន​ដោយ​ចេតនា​ណា​មួយ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់​ខ្លួន ក្រោយ​និយាយ​ថា ខ្លួន​សង្ស័យ​ថា ការបំផ្លិចបំផ្លាញ​នៅ​ពីក្រោយ​ការ​លេច​ធ្លាយ​ឧស្ម័ន​ដែល​បាន​រក​ឃើញ​នៅ​សប្ដាហ៍​នេះ លើ​បំពង់​បង្ហូរ​ឧស្ម័ន​បាតសមុទ្រ​របស់​រុស្ស៊ី​ទៅកាន់​សហភាព​អឺរ៉ុប​។

​ខណៈ​ឧស្ម័ន​បាន​ខ្ពុរ​ចេញ​ក្រោម​សមុទ្រ​បាល់​ទិ​កនៅ​ថ្ងៃ​ទី​៣ ក្រោយ​ការ​រក​ឃើញ​លើកដំបូង គេ​នៅ​តែ​មិនទាន់​ដឹង​ច្បាស់​ថា ​តើ​អ្នកណា​អាច​ជា​អ្នកទទួលខុសត្រូវ​សម្រាប់​ការ​បំផ្លិចបំផ្លាញ​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream ដែល​រុស្ស៊ី និង​ដៃគូ​នានា​របស់​សហភាព​អឺរ៉ុប​ បាន​ចំណាយ​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ដើម្បី​សាង​សង់​ឡើង​។​ ​រុស្ស៊ី​ដែល​កាត់បន្ថយ​ការ​បញ្ជូន​ឧស្ម័ន​ទៅកាន់​អឺរ៉ុប បន្ទាប់ពី​លោក​ខាង​លិច​ដាក់ទណ្ឌកម្ម​ ជុំវិញ​ការវាយប្រហារ​របស់​រុស្ស៊ីចូល​អ៊ុយ​ក្រែ​ន​ ក៏បាន​និយាយ​ផង​ដែរ​ថា ​ការ​វាយ​ប្រហារ​កម្ទេច​នេះ​អាច​ទៅ​រួច​។

​លោក Josep Borrell ប្រធាន​គោលនយោបាយ​កិច្ចការ​បរទេស​របស់​សហភាព​អឺរ៉ុប​បាន​និយាយ​ថា ការ​រំខាន​ដែល​មាន​ផែនការ​ទុកជាមុន​ណាមួយមក​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់​អឺរ៉ុប គឺជា​រឿង​មិន​អាច​ទទួលយក​បាន​ឡើយ ហើយ​នឹង​ត្រូវ​ទទួល​វិញ​ដោយ​ការ​ឆ្លើយ​តប​យ៉ាង​ម៉ឺងម៉ាត់ និង​ការ​រួម​ដៃ​គ្នា​។ ​ចំណែក​ស្ថានទូត​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​ដា​ណឺ​ម៉ាក​បាន​និយាយ​ថា បំផ្លិចបំផ្លាញ​លើ​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream គឺជា​ការវាយប្រហារ​លើ​ទាំង​សន្តិសុខ​ថាម​ពល​រដ្ឋ​របស់​រុស្ស៊ី ទាំង​សហភាព​អឺរ៉ុប​។ លោកស្រី Ursula von der Leyen ប្រធាន​គណៈកម្មការ​សហ​ភាព​អឺរ៉ុប កាល​ពី​ថ្ងៃ​ពុធ​បាន​ជំរុញ​បណ្ដា​ប្រទេស​ជា​សមាជិក​ទាំង​ ២៧​ របស់​សហភាព​អឺរ៉ុប​ដាក់ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​ក្រុម​មន្ត្រី​រុស្ស៊ី​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm