កីឡដ្ឋាន​ស្ដង់ដារ​ថ្មី ២ នឹង​បើកទ្វារ​ស្វាគមន៍​ការប្រកួត​ដំបូង​នា​ចុង​សប្ដាហ៍​នេះ

2022/09/29 04:59:28 pm        182

​បាល់ទាត់៖ កីឡដ្ឋាន​ស្ដង់ដារ​ថ្មី​ចំនួន ២ នឹងត្រូវ​បើកទ្វារ​ស្វាគមន៍​ការប្រកួត​ផ្លូវការ​លើកដំបូងនា​ចុង​សប្ដាហ៍​នេះ ពោល​គឺមាន​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺដែលជា​មូលដ្ឋាន​របស់​ក្រុម​ណាហ្គា​វើ​ល​ដ៏ និង​កីឡដ្ឋាន KMH Park របស់​ក្រុម​ក្របខណ្ឌ​លី​គ​ទី​២ ISI ដង្កោ​សែន​ជ័យ។​

​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការកាលពី​ថ្ងៃទី​០៦ ខែកញ្ញា​កន្លងទៅ បន្ទាប់ពី​កីឡដ្ឋាន​ស្ដង់ដារ​អន្ដរជាតិ​នេះបាន​សាងសង់​រួចរាល់​ជា​ស្ថាពរ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​អ្នកតំណាងរាស្ដ្រ​ខេត្តកំពង់ស្ពឺ ដែល​ចំណាយ​ថវិកា​សរុប​ជាង ៤​លាន​ដុល្លារ។​ ​សម្រាប់​ប្រកួត​ផ្លូវការ​ដំបូងនៅ​កីឡដ្ឋាន​ថ្មី​សន្លាង​នេះ គឺ​ក្រុម​ណាហ្គា​វើ​ល​ដ៏នឹងត្រូវ​បើកទ្វារ​ផ្ទះ​ទទួល​ក្រុម​គិរីវង់​សុខ​សែន​ជ័យ នា​ល្ងាច​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០២២ ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជាសប្ដាហ​ទី​១៨។​ ​ដោយឡែក​កីឡដ្ឋាន KMH Park វិញ ដ្បិត​មិនទាន់មាន​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវការ តែ​កាលពី​ចុងខែ​សីហា​កន្លងទៅក្លិប ISI ដង្កោ​សែន​ជ័យ បានរៀបចំ​ពិធី​បើក​ដំណើរការ​សាកល្បង បន្ទាប់ពី​កីឡដ្ឋាន​នេះសាងសង់​រួចរាល់​ស្ទើរ ១០០%។ ប៉ុន្ដែ​មកទល់ពេលនេះហេដ្ឋារចនាសម្ព័ន្ធ​ទាំងអស់ត្រូវបាន​សាងសង់​រួចរាល់ ហើយ​ប្រកួត​ដំបូងដែល ISI ដង្កោ​សែន​ជ័យត្រូវ​បើកទ្វារ​សម្ពោធ​ការប្រកួត​ផ្លូវការ​នៅ​កីឡដ្ឋាន​ថ្មី​របស់ខ្លួន គឺ​ត្រូវ​ជួប​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទីក្នុង​ក្របខណ្ឌ​លី​គ​ទី​២ សប្ដាហ៍​ទី​១៨ ដូចគ្នានា​ថ្ងៃទី​០២ ខែតុលា​ចុង​សប្ដាហ៍​នេះ។​

​គួរ​ដឹងថា វត្តមាន​របស់​កីឡដ្ឋាន​ស្ដង់ដារ​ថ្មី​សន្លាង​ទាំងពីរ ត្រូវបាន​សាទរ​ពី​អ្នកគាំទ្រ និង​បាន​ចាត់ទុកជា​ផ្នែក​មួយ​ដ៏​សំខាន់នៃ​ការអភិវឌ្ឍ​វិស័យ​កីឡាបាល់ទាត់​ជាតិ ហើយក៏​រួមចំណែក​បំផុស​ចលនា​គាំទ្រ​វិស័យ​កីឡា​នេះនៅតាម​មូលដ្ឋាន​នីមួយៗ​ផងដែរ ពិសេស​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ ដែលជា​កីឡដ្ឋាន​ស្ដង់ដារ​អន្ដរជាតិ​លើកដំបូង នឹង​ប្រើប្រាស់​ដោយ​ក្រុម​ក្របខណ្ឌ​លី​គ​កំពូល​នៅ​ទីនោះ ដើម្បី​លើកមុខ​មាត់​ប្រជាពលរដ្ឋ​ខេត្តកំពង់ស្ពឺ​ផ្ទាល់​តែម្ដង៕

អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm