ប្រទេស​ម្ចាស់ផ្ទះ Euro ២០២០ សុទ្ធតែ​ធានា​ឲ្យ​មាន​អ្នកគាំទ្រ​ចូល​ទស្សនា ​លើក​លែង​តែ​អៀក​ឡង់​មិនទាន់​ច្បាស់​

2021/04/27 09:59:58 am        80

បាល់ទាត់៖ ​កាល​បរិច្ឆេទ​កំណត់​សំរាប់​ទីក្រុង​ម្ចាស់ផ្ទះ​ទាំង ១២ នៅ Euro ២០២០ ស្ដីពី​ការ​បង្ហាញ​គំរោង​ផែនការ​បើក​ឲ្យអ្នកទស្សនា​ត្រលប់​មកវិញ ​ត្រូវ​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី៧ ខែ​មេសា​ម្សិលមិញ​។ ​​ព្រឹត្តិការណ៍​បាល់ទាត់​ទ្វីប​អឺរ៉ុប Euro ២០២០ ដែល​លើក​មក ២០២១ ដោយសារ​មេរោគ​រាតត្បាត Covid-19 នេះនឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១១ ខែ​មិថុនា​ដល់​ថ្ងៃ​ទី​១១ ខែ​កក្កដា​ខាងមុខ​។

​​អេ​ស្ប៉ា​ញ ស្កុ​ត​ឡេ​ន និង​ហូ​ឡង់​ពេលនេះ​ប្ដេជ្ញា​ថា ​នឹង​មាន​អ្នកគាំទ្រ​នៅ​ក្នុង​ការប្រកួត​អឺរ៉ុប​ដែល​ពួកគេ​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ខែ​មិថុនា​។​ ​​ពួកគេ​គឺជា​ប្រទេស​ចុងក្រោយបង្អស់​ដែល​ផ្តល់​ការធានា​ដល់ UEFA លើ​ការ​វិល​ត្រឡប់​នៃ​អ្នកគាំទ្រ​លើក​លែង​តែ Dublin ជាទី​ក្រុង​មួយ​ក្នុងចំណោម​ទីក្រុង​ទាំង ១២ ដែល​មាន​ការសង្ស័យ​បំផុត​អំពី​ថា ​តើ​អ្នកទស្សនា​នឹង​ត្រូវ​បាន​អនុញ្ញាត​ក្នុងអំឡុងពេល​មាន​ជំងឺ​រាតត្បាត និង​ប្រឈម​នឹង​ការ​កាត់​ចេញពី​បេក្ខភាព​ទីក្រុង​ម្ចាស់ផ្ទះ​។​ ​អាជ្ញាធរ​អេ​ស្ប៉ា​ញ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ទីក្រុង Bilbao បាន​ប្រាប់ UEFA ថា​ កីឡដ្ឋាន Sam Mames របស់​ខ្លួន​នឹង​បើក​ឲ្យ​មាន​អ្នកគាំទ្រ​ចូល​ទស្សនា ១/៤ នៃ​ចំនួន​កៅអី​កីឡដ្ឋាន​សរុប ៥៣០០០​។

​​ចំនួន​អ្នកគាំទ្រ​ប្រហាក់​ប្រហែលគ្នា​នេះ​ ក៏​នឹង​មាន​នៅ​ក្នុង​ការប្រកួត​នៅ Amsterdam ដោយ​សហព័ន្ធ​បាល់ទាត់​ហុ​ល្លង់​បាន​និយាយ​ថា ​អាជ្ញាធរ​ចង់​អនុញ្ញាត​ឲ្យ​អ្នកទស្សនា​យ៉ាងហោចណាស់​ចំនួន ១២,០០០នាក់​ដែល​បាន​បង្ហាញ​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​អវិជ្ជមាន Covid-19 ចូល​ទៅ​ក្នុង​ពហុ​កីឡដ្ឋាន Johan Cruyff​។​ ​​ចំណែក​រដ្ឋាភិបាល​ស្កុ​ត​ឡេ​ន​បាន​កំណត់​កាលពី​ថ្ងៃ​ពុធ​ថា ​អ្នកគាំទ្រ​រហូតដល់ ១២.០០០​នាក់​អាច​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទស្សនា​ការប្រកួត​ចំនួន ៤ នៅ​ទីក្រុង Glasgow ដោយ​កីឡដ្ឋាន Hampden Park មាន​សមត្ថភាព ២៥%​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        70
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        273
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        334

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm