ក្នុងចំណោម​លី​គ​កំពូល ៥ នៅ​អឺរ៉ុប Premier League ជាលី​គ​ដែលមាន​កីឡាករ​រងរបួស​ច្រើន​បំផុត

2022/09/29 05:50:48 pm        99

​បាល់ទាត់៖ ​English Premier League ជាលី​គ​បាល់ទាត់​ដែលមាន​កីឡាករ​រងរបួស​ច្រើន​បំផុត ​ក្នុងចំណោម​លី​គ​កំពូល​ទាំង ៥ របស់​អឺរ៉ុប​កាលពី​រដូវ​កាល​មុន​។ ​​ទិន្នន័យ​ដែល​បាន​ប្រមូល​ពី​លី​គ​កំពូល​ទាំង ៥ របស់​អឺរ៉ុបចុះផ្សាយ​ដោយសារ​ព័ត៌មាន​អង់គ្លេស BBC បាន​បញ្ជាក់ថា Premier League មាន​កីឡាករ​រងរបួស​សរុប ១២៣១ករណី ក្នុងនោះ Chelsea រងគ្រោះ​ធ្ងន់​បំផុត​ដោយមាន​កីឡាករ​រងរបួស​សរុប ៩៧ករណី​តូចធំ​។

​​ក្លិប​នៅ​អង់គ្លេស​បានបង្ហាញ​ទិន្នន័យ​នៃ​ការខាតបង់​ពី​បញ្ហា​របួស​កីឡាករ​ផងដែរដល់​ទៅ ១៨៤.៥៧លាន​ផោន​។ ​​សរុប​ជារួម​នៅក្នុង​លី​គ​កំពូល​ទាំង ៥ របស់​អឺរ៉ុប​រួមមាន​អង់គ្លេស អេ​ស្ប៉ា​ញ អ៊ីតាលី អាល្លឺម៉ង់ និង​បារាំងមាន​កីឡាករ​រងរបួស​សរុប ៤៨១០ករណី​សំរាប់​រដូវ​កាល ២០២១-២០២២ ដែលជា​ការកើនឡើង ២០% បើ​ប្រៀបធៀប​នឹង​រដូវ​កាល ២០២០-២១​។ ​​បើតាម​ការសិក្សា​របស់​ភ្នាក់ងារ​ធានារ៉ាប់រង​មួយ​នៅ​អង់គ្លេសបាន​រកឃើញថា​ តម្លៃ​នៃ​ការ​ខាត​បង់​ពី​បញ្ហា​របួស​កីឡាករ​នៅ​អឺរ៉ុប​មាន​សរុប​ដល់​ទៅ ៥១៣.២៣លាន​ផោនកើនឡើង ២៩%​។ ​​ក្លិប​បារាំង Paris Saint Germain បាន​ចំណាយ​ដល់ ៣៤.២២លាន​ផោន​ឈរលើ​គេ​លើ​បញ្ហា​របួស ខណៈ Real Madrid ឈរ​ទី​២ ​ចំណាយ​អស់ ៣៣.៩៥លាន​ផោន​។

​​នៅ​អង់គ្លេស Manchester United, Liverpool, Chelsea និង Manchester City រួមបញ្ចូល​គ្នា​មាន​មធ្យមភាគយ៉ាង​ហោច​ណាស់ ៣នាក់​ត្រូវ​អវត្តមាន​ក្នុង​មួយ​ប្រកួត​ដោយសារ​បញ្ហា​របួស​។ ​​ចំណែក​នៅឯ​កីឡាករ​ក្រោម​អាយុ ២១ឆ្នាំ​ក៏មាន​ការកើនឡើង​ដែរ​ដោយមាន​សរុប ៣២៦ករណី​នៅ​រដូវ​កាល ២០២១-២០២២ ខណៈ​រដូវ​កាល ២០១៨-១៩ មាន​ត្រឹម ៣០ករណី​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        310
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        385

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm