ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ផ្នែកស៊ីវិលបានដើរតួនាទីយ៉ាងសំខាន់គាំទ្រដល់សមរភូមិមុខ

2022/09/29 06:53:08 pm        461

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និង​ជាមេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា ទោះជាបច្ចុប្បន្ន កំពុង​មាន​ភាព​ស្មុគស្មាញ​លើបញ្ហាមួយចំនួន ប៉ុន្តែផ្នែកស៊ីវិល នៅតែដើរតួនាទីយ៉ាងសំខាន់ និងបន្តជួយ​ឧបត្ថម្ភ​គាំទ្រ​យ៉ាងខ្លាំងក្លាដល់សមរភូមិមុខ ​ប្រកបដោយឆន្ទៈ និងទទួលខុសត្រូវ ។

ក្នុងពិធិបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារសម្ព័ន្ធមេត្រីភាព ឆ្នាំ២០២១ និងឆមាសទី១ ឆ្នាំ២០២២ និងទិសដៅបន្ត រវាងអង្គភាព នៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិល នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា នេះ ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការ​ចង​សម្ព័ន្ធមេត្រីភាព ​ជាមួយស្ថាប័នស៊ីវិល ​គឺជាយន្តការពង្រឹងខឿនការពារជាតិនៅ​កម្ពុជាឲ្យកាន់​តែរឹងមាំ ព្រោះគោលនយោ បាយការពារជាតិ របស់សម្ដេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា តាំងពីដើម រហូតដល់ចប់ គឺខឿនប្រជាជន កងទ័ពកើតចេញពីប្រជាជន ហើយនឹងធ្វើអ្វីៗ ដើម្បីប្រជាជន ប្រជាជនជាប្រភព នៃការផ្គត់ផ្គង់ទាំងកម្លាំង និងភស្តុភារ ។

ឧត្តមសេនីយ៍ឯក បានបន្តថា ពិតណាស់ បណ្ដាជោគជ័យជាប្រវត្តិសាស្ត្ររបស់កងកម្លាំង​ប្រដាប់​អាវុធ​ជូនជាតិកន្លងមក ​សុទ្ធតែមានការឧបត្ថម្ភគាំទ្រ​ដោយផ្ទាល់របស់កម្លាំងមហាជន ពីគ្រប់​ស្រទាប​វណ្ណៈ ពីគ្រប់មជ្ឈដ្ឋាន ដើម្បីបុព្វហេតុជាតិមាតុភូមិ ។

ឧត្តមសេនីយ៍ឯក ​បានបន្ថែមថា ក្នុងកាលៈទេសៈនេះ កងយោធពលខេមរភូមិន្ទ តែងទទួលបាន​នូវការ​ឧបត្ថម្ភគាំទ្រ​ ទាំងស្មារតី ​និងសម្ភារពីមហាជន ស្ថាប័នរដ្ឋ ​និងឯកជន​ សប្បុរសជននានា នៅគ្រប់ទិសទី​ ក្រោមការសម្របសម្រួលរបស់រាជរដ្ឋាភិបាល។

ប្រពៃណី នៃការចែករំលែក មានការរីកចម្រើនទៅមុខ គួរឲ្យកត់សម្គាល់​ ដោយមានការវិវដ្តប្រែប្ដូរ ដែល​បច្ចុប្បន្ន ការជួយឧបត្ថម្ភមានលក្ខណៈជាយុទ្ធសាស្ត្រ សេដ្ឋកិច្ច​ សង្គមកិច្ចយូរអង្វែង ហើយ​មានលក្ខណៈសកលផុសផុលនៅទូទាំងប្រទេស ស្របតាមពាក្យស្លោក “សមរភូមិក្រោយ ជួយ​សមរភូមិមុខ” និង “ការពារជាតិ ដើម្បីទាំងអស់គ្នា ទាំងអស់គ្នា ដើម្បីការពារជាតិ” ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត​ បានបញ្ជាក់ថា បច្ចុប្បន្ន មានស្ថាប័ន អង្គភាពស៊ីវិល ចំនួនជាង ៣៥០ បានចងសម្ព័ន្ធមេត្រីភាពជាមួយអង្គភាពកងទ័ព ចំនួនជាង១០០អង្គភាព។ ​លើសពីនេះទៀត កងយោងធពលខេមរភូមិន្ទ មិនអាចបំភ្លេចបាននូវការជួយឧបត្ថម្ភគាំទ្ររបស់សម្ដេចតេជោ ហ៊ុន សែន ​និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងបន្តផ្ដល់ជំនួយដល់កម្លាំងកងឯកភាព យោធិន និងគ្រួសារយោធិន និងការជួយឧបត្ថម្ភជាច្រើនទៀតជាបន្តបន្ទាប់ ៕អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm