មណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី២៩ កញ្ញា ២០២២ ក្រុមមន្ត្រីជំនាញចម្រុះ ដឹកនាំដោយលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះពិនិត្យទីតាំងសំណង់ជញ្ជាំងរំលោភចូលអូរធម្មជាតិ ស្ថិតនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ដែលសំណង់នេះ ត្រូវបានមន្ត្រីជំនាញមូលដ្ឋានហាមប្រាមចំនួន២លើកមកហើយ ឱ្យផ្អាក និងរុះរើចេញជាកំហិត តែម្ចាស់ទីតាំង ឈ្មោះ ហ៊ាង ឆៃលី មិនអនុវត្ត ទើបមន្ត្រីជំនាញបញ្ជូនសំណុំរឿងទៅតុលាការ ។
ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី លោក ស៊ាវ ងីឈាន់ បានប្រាប់ថា នៅក្នុងប្រតិបត្តិការលើកនេះ គឺមិនទាន់អនុវត្តនីតិវិធីនៅឡើយទេ ដោយគ្រាន់តែចុះមកពិនិត្យជាក់ស្ដែង ទីតាំងសំណង់រំលោភចំណីអូរ ដើម្បីយកនិយាមការ ប្រមូលទិន្នន័យជាក់លាក់ ដើម្បីអនុវត្តនីតិវិធីនៅពេលខាងមុខ៕







