ពលរដ្ឋខណ្ឌដង្កោបង្កើនការប្រុងប្រយ័ត្ន ទោះបីកម្ពស់ទឹកស្ទឹងព្រែកត្នោត ពុំទាន់ហក់ឡើងខ្លាំងក្ដី

2022/09/29 07:31:25 pm        416

ភ្នំពេញ៖ កម្ពស់ទឹកស្ទឹងព្រែកត្នោត ដែលហូរកាត់ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ​គិតត្រឹម​ថ្ងៃនេះ គឺពុំមានការហក់ឡើងខ្លាំងគួរអោយបារម្ភនោះទេ។ ទោះទឹកស្ទឹងពុំទាន់កើនឡើងខ្ពស់ក្ដី ពួកគាត់នៅតែត្រៀមនិងប្រុងប្រយ័ត្នគ្រប់ពេល ។

ស្ថានភាពទឹកស្ទឹងព្រែកត្នោត គិតត្រឹមថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២២នេះ គឺពុំទាន់ហក់ឡើងគួរ​អោយ​បារម្ភនោះទេ។ នេះជាការមើលឃើញរបស់ពលរដ្ឋ ដែលរស់នៅក្នុងភូមិសាស្រ្តសង្កាត់ស្ពានថ្ម ដែលរងការជន់លិចជាច្រើនឆ្នាំជាប់គ្នាមកនេះ។ ​ទោះស្ថានភាពទឹក ពុំទាន់កើនឡើងខ្លាំងក្ដី ពួកគាត់​ជាពលរដ្ឋគឺនៅតែមានការត្រៀម និងប្រុងប្រយ័ត្នគ្រប់ពេលវេលា។

ការត្រៀមនិងប្រុងប្រយ័ត្ន ព្រោះបទពិសោធន៍កន្លងទៅ ពួកគាត់កត់សម្គាល់ថា ទឹកស្ទឹងព្រែកត្នោត​អាចមានការជន់លិចគ្រប់ពេលវេលាក្នុងកំឡុងពេលនេះ​ រហូតដល់កំឡុងពេលបុណ្យកឋិនទាន។

ការត្រៀមនិងប្រុងប្រយ័ត្ននេះ ​ក៏ដោយសារពួកគាត់ទទួលបានព័ត៌មានថា កម្ពស់ទឹកស្ទឹងព្រែក​ត្នោត​ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ផ្នែកខាងលើ ​មានការកើនឡើងខ្លាំង ដែលអាចបង្កអោយផ្នែកខាង​ក្រោម​មានការជន់លិច។ ហេតុដូចនេះ​ គឺពួកគាត់ពុំដែលទៅណាមកណាចោលផ្ទះសម្បែងនោះទេ។

ពាក់ព័ន្ធនឹងស្ថានភាពទឹកស្ទឹងព្រែកត្នោតនេះ លោក លឹម សំបូរ ចៅសង្កាត់រងទី ១សង្កាត់ស្ពានថ្ម លើកឡើងថា អាជ្ញាធរសង្កាត់ ក្នុងពេលបច្ចុប្បន្ន បន្តតាមដានស្ថានភាពកម្ពស់ទឹករៀងរាល់ថ្ងៃ។ ករណីទទួលបានការប្រកាសអាសន្ន ​អាជ្ញាធរសង្កាត់ នឹងចុះបំពេញការងារជួយភ្លាមៗ​ទៅ​តាមលទ្ធភាព។

រដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២៧ កញ្ញាកន្លងទៅ​ បានចេញសេចក្ដីជូនដំណឹង អោយមានការ​ត្រៀម​បង្ការជាយថាហេតុដែលអាចបង្កឡើងដោយជំនន់ទឹកភ្លៀង ចំពោះពលរដ្ឋដែលរស់នៅតាម​តំបន់ទំនាបនានា ​និងតំបន់ផ្នែកខាងក្រោមស្របតាមបណ្ដោយដងស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ។

សេចក្ដីជូនដំណឹងដដែល បញ្ជាក់ថា ប៉ុន្មានថ្ងៃកន្លងមកនេះ មានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ដែលធ្វើឱ្យទឹកផ្នែកខាងលើនៃដងស្ទឹងព្រែកត្នោតហក់ឡើងលឿន។ ស្ថានភាពបែបនេះ ធ្វើឱ្យ​ទឹក​ស្ទឹងព្រែកត្នោត​​ផ្នែកខាងក្រោមអាចបង្កឱ្យមានការលិចលង់តំបន់ខ្លះជាយថាហេតុ ហើយផ្នែកខ្លះ​ត្រូវទទួលរងផលប៉ះពាល់ដល់ដំណាំកសិកម្ម សត្វចិញ្ចឹម ផ្ទះសំបែង ​ហេដ្ឋារចនាសម្ព័ន្ធនានា ពិសេស​អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបងប្អូន​ ប្រជាពលរដ្ឋផងដែរ៕ អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        121
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm