អគ្គស្នងការនគរបាលសហការជាមួយដៃគូបើកវគ្គបំប៉នជំនាញនៃការស៊ើបអង្កេតប្រឆាំងការសម្អាតប្រាក់

2022/09/29 08:36:29 pm        522

ភ្នំពេញ៖ បន្ទាប់ពីមានការឯកភាពពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិសហការគ្នាជាមួយដៃគូបានបើកវគ្គបំប៉នជំនាញស្ដីពី «បទល្មើសកម្មសិទ្ធិបញ្ញា និងនីតិវិធីស៊ើបអង្កេតប្រឆាំងការសម្អាតប្រាក់» ដល់មន្រ្តីនគរបាលប្រឆំាងបទល្មើសសេដ្ឋកិច្ចទូទាំង២៥រាជធានី-ខេត្ត។

ពិធីបើកវគ្គបំប៉នជំនាញនេះក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាន​ប្រឆាំងបទល្មើសសេដ្ឋកិច្ច ដែលធ្វើឡើងរយៈពេលពីរថ្ងៃ ​ចាប់ពីថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២២ ដោយមានសិក្ខាកាមចូលរួមចំនួន១០៣នាក់​ នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសបើកវគ្គជំនាញនោះ ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន បានលើកឡើងថា វគ្គបំប៉ន​ជំនាញនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹង និងបង្កើនសមត្ថភាពជំនាញដល់មន្ដ្រី​អនុវត្តច្បាប់​ដែល​ជាកត្តា​ចំបង​ ស្របតាមផែនការយុទ្ធសាស្ដ្ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងផែនការ​សកម្មភាពរបស់នាយកដ្ឋាន ​សំដៅបង្ការ ទប់ស្កាត់ និងបង្ក្រាប​បទល្មើស​ឲ្យបានទាន់ពេលវេលា និង​មានប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន បានជំរុញឲ្យមន្ដ្រីនគរបាលប្រឆាំងបទល្មើស​សេដ្ឋកិច្ចទាំងអស់ត្រូវយកចិត្តទុកដាក់លើបទល្មើស​ ដូចជា​បទល្មើស​ទំនិញ​រត់ពន្ធ និងគេចពន្ធគ្រប់​ប្រភេទ,បទល្មើសធនធានធម្មជាតិ​ ដូចជា​រ៉ែមាស, ត្បូង និងធ្យូថ្ម,បទល្មើសជលផល​,បទល្មើស​ទំនិញ​ខូចគុណភាព​ និងមានសារធាតុគីមី,បទល្មើសឱសថខូចគុណភាព និងខុសច្បាប់,និង បទល្មើសសម្អាតប្រាក់ជាដើម។

លោកឧត្តមសេនីយ៍ឯក ក៏បាន​ផ្តាំផ្ញើ​ដល់សិក្ខាកាមទាំងអស់ ឲ្យខិតខំយកចិត្ត​ទុកដាក់​ស្តាប់​គ្រូឧទ្ទេសនាមពន្យល់ ហើយធ្វើការឲ្យបានផុសផុល ​សំដៅស្វែងយល់ឲ្យកាន់តែច្បាស់ និងស៊ីជម្រៅ ដើម្បីចែករំលែកនូវបទពិសោធន៍គ្នាទៅវិញទៅមក ​សម្រាប់ជាប្រយោជន៍ដល់ការអនុវត្តជាក់ស្តែង។ លោក សង្ឃឹមយ៉ាងមុតមាំថា ​ពេលត្រឡប់ទៅអង្គភាពវិញ កងកម្លាំងក្នុងផែនប្រឆាំងបទល្មើស​សេដ្ឋកិច្ច នឹងបន្តខិតខំប្រឹងប្រែងក្នុងបេសកម្មរបស់ខ្លួន ​ឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បី​សម្រេច​ឲ្យបាននូវទិសដៅភារកិច្ចការងាររបស់អង្គភាពខ្លួននីមួយៗ ស្របទៅតាមការកែទម្រង់របស់​អគ្គ​ស្នងការដ្ឋានគរបាលជាតិ​ ក្រសួងមហាផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាលនោះ៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm