សៀមរាប៖ របាយការណ៍គណៈកម្មាធិការគ្រោះមហន្ដរាយខេត្ដសៀមរាប ចេញផ្សាយថា ពីថ្ងៃទី១៧-២៨ ខែកញ្ញា ឆ្នាំ២០២២ ជំនន់ទឹកភ្លៀងក្នុងខេត្ត បណ្តាលឱ្យមានផលប៉ះពាល់ប្រជាពលរដ្ឋ ២៥.០៣១គ្រួសារ ភូមិចំនួន៣១៤ភូមិ ឃុំចំនួន ៦១ នៃស្រុកចំនួន៩ រួមមាន៖ ស្រុកស្រីស្នំ ស្រុកក្រឡាញ់ ស្រុកជីក្រែង ស្រុកអង្គរជុំ ស្រុកវ៉ារិន ស្រុកពួក ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង និងស្រុកអង្គរធំ។
របាយការណ៍ បន្តថា គ្រោះធម្មជាតិនេះ បានបង្កឱ្យមានផលប៉ះពាល់ និងការខូចខាតដំណាំស្រូវប្រជាពលរដ្ឋ ៣២ .៦៥៣ហិកតា ដែលស្មើរ២៣៥៧៨គ្រួសារ ដំឡូងមី ៤៦២៦ហិកតា ដែលស្មើរនឹង៣៦២៦គ្រួសារ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងសត្វចិញ្ចឹមផងដែរ៕








