កម្ពុជា​ទទួល​បាន​ចំណូល ៧០ភាគរយ ពី​ករណី​ប្រេង​ឆៅ​សាមសិប​ម៉ឺន​បារ៉ែល​ដែល​ដឹក​ចេញពី​កម្ពុជា​

2022/09/30 01:12:46 am        525

​ភ្នំពេញ​៖ បញ្ហា​ប្រេង​ឆៅ​ចំនួន​ជិត ៣០​ម៉ឺន​បារ៉ែល ដែល​នាវា MT Strovolos ដឹក​ចេញពី​កម្ពុជា ត្រូវបាន​ដោះស្រាយ​បញ្ចប់​រឿង​ជាមួយ​ភាគី​ពាក់ព័ន្ធ នឹង​បាន​លក់​ប្រេង​ចេញរួច​រាល់​ហើយ ដោយ​ក្នុង​នោះ ​កម្ពុជា​នឹង​ទទួលបាន ៧០% នៃ​ចំណូល​សរុប​។​

​ឯកឧត្ដម ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត ក្រសួង​រ៉ែ និង​ថាមពល ថ្លែងប្រាប់​ភ្នាក់ងារ​អ្នកយកព័ត៌មាន BTV ស្តីពី​ការដោះស្រាយ​បញ្ចប់រឿង ករណី​ប្រេង​ឆៅ ដែល​ត្រូវបាន​នាវា MT Strovolos ដឹក​ចេញពី​កម្ពុជា នៅ​ថ្ងៃទី២៩ ខែ កញ្ញា ឆ្នាំ ២០២២ នេះ​ថា ករណី​ប្រេង​ឆៅ​ចំនួន​ជិត ៣០ ម៉ឺន​បារ៉ែល ត្រូវ​បាន​ដោះស្រាយ​រួចរាល់​ហើយ ដោយ​ប្រេង​ឆៅ​ជិត ៣០ ម៉ឺន​ប៉ា​រ៉ែ​ល​នោះ ក៏ត្រូវ​បាន​លក់​ទៅតាម​កិច្ចព្រមព្រៀង​ផងដែរ កាលពី​ថ្ងៃទី ១០ ខែ​កញ្ញា កន្លង​មកនេះ ចំណែក​ថវិកា​យើង​នឹង​ទទួល​បាន​ក្នុង​រយៈពេល ៣០​ថ្ងៃ បន្ទាប់ពី​ការលក់​ប្រេង​នេះ ក្នុងនោះ​ចំណូល​ដែល​ទទួល​បាន​ពី​ការលក់​នេះ គឺ​គិត​តាម​មធ្យមភាគ​ក្នុង​ខែកញ្ញា​នេះ ដូច្នេះ​បន្ទាប់ពី​ដាច់​ខែកញ្ញា ទើប​យើង​ដឹង​អំពី​ប្រាក់ចំណូល​ដែល​ទទួល​បាន​ជាក់ស្តែង​។​

​ពាក់ព័ន្ធ​នឹង​ការបែងចែក​នេះ​, ឯកឧត្តម​បន្ត​ឲ្យ​ដឹងថា បន្ទាប់ពី​ទទួលបាន​ចំណូល​រួចហើយ យើង​នឹង​ទូ ទាត់​ទៅតាម​កិច្ចព្រមព្រៀង​ដូចជា ការ​ចំណាយ​ផ្សេងៗ​, ចំណាយ​លើ​ការផ្ទេរ​ប្រេង​, លើ​ក្រុមហ៊ុន​មេធាវី​ផ្លូវច្បាប់​, ការចំណាយ​លើ​ការថែទាំ​គុណភាព​ប្រេង និង​លើក​ប៉ាល​ដឹក​ប្រេង ក្នុងនោះ​បន្ទាប់ពី​ការដក​ចំ ណាយ ប្រាក់​ដែល​នៅសល់​ជាក់ស្តែង យើង​នឹង​ត្រូវ​បែងចែក​ជាមួយ​ភាគី​ពាក់ព័ន្ធ​រួមមាន​រាជរដ្ឋាភិបាល​, ខាង​កប៉ាល់ និង​ខាង​ភាគី​ក្រុមហ៊ុន KrisEnergy។​

​ការវិនិយោគ​របស់​ក្រុមហ៊ុន KrisEnergy បន្ទាប់ពី​បានប្រកាស​ក្ស័យ​ធុន ក្រសួង​រ៉ែ និង​ថា​មល បាន​ដក​អាជ្ញារ​ប័ណ្ណ​ធ្វើ​អាជីវកម្ម ចំពោះ​ប្រាក់​តម្កល់​ចំនួន​ប្រមាណ ៥​លាន​ដុល្លារ របស់​ក្រុមហ៊ុន KrisEnergy រាជរដ្ឋាភិបាល​បាន​ដកហូត​យកតាម​កិច្ចព្រមព្រៀង​ផងដែរ។

ដោយឡែក ចំពោះ​ប្លុក​ដែល​ដក​ពី​ក្រុមហ៊ុន KrisEnergy បើ​តាម​ប្រសាសន៍​របស់​ឯកឧត្តម ជៀប សួរ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ប្លុក​នេះ ត្រូវ​បាន​ក្រុមហ៊ុន​មកពី​ប្រទេស​កា​ណាមួយ បាន​ចាប់អារម្មណ៍ និង​កំពុង​សិក្សា ជជែក​ពិភាគ្សាគ្នា ដើម្បី​អភិវឌ្ឍន៍​ប្លុក​នេះ​បន្ត​៕​ អត្ថបទ​៖ សុន រ៉ា​ឌី​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm