វត្តអារាមកើនចំនួន៥.១០៤វត្ត ដំណើរការបានល្អប្រសើរ ក៏ដោយសារសុខសន្តិភាពកំពុងតែមានពេញបរិបូរណ៍នៅកម្ពុជា

2022/09/30 01:36:08 am        78

ភ្នំពេញ ៖ ឯកឧត្តម បណ្ឌិត សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនាបានអៈអាងថា សមិទ្ធផលវិស័យសាសនា វត្តអារាមបានកើនឡើងចំនួន៥.១០៤វត្ត ដំណើរការបានល្អប្រសើរ ក៏ដោយសារសុខសន្តិភាពកំពុងតែមានពេញបរិបូរណ៍នៅកម្ពុជា។

​ការថ្លែងរបស់ឯកឧត្តម បណ្ឌិត សេង សុមុនី យ៉ាងដូច្នេះ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីសមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងធម្មការ និងសាសនា, ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជដ្ឋាភិបាល, នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ នៅទីសី្តការគណៈរដ្ឋមន្រី្ត។

ឯកឧត្តម បណ្ឌិត បានលើកឡើងទៀតថា ព្រះសង្ឃ ទាំងពីរគណៈ គឺគណៈមហានិកាយ និងគណៈធម្មយុតិ្ត បានកើនឡើងមកដល់សព្វថ្ងៃមានចំនួន៧០.៩០០អង្គ ក្នុងនោះមហានិកាយ មានចំនួន៦៨.៤៧៦អង្គ។ ទាក់ទិននឹងបញ្ហាព្រះសង្ឃនេះ ក្នុងវិបតិ្តកូវីដ-១៩ បានប្រគេនវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយរាជរដ្ឋាភិបាល បានផ្តល់ជូននូវវ៉ាក់សាំងកូវីដ-១៩ ប្រគេនព្រះសង្ឃ បានចំនួន៦៤.៨៦៤អង្គ ស្មើនឹង៩៣% ហើយព្រះសង្ឃ រងផលប៉ះពាល់ដោយសារមេរោគកូវីដ-១៩ មានចំនួន១២៤៥អង្គ និងសុគត១៦អង្គ និងជាសៈស្បើយ មានចំនួន១២៣៣អង្គ។ អាស្រមស្ថានរបស់ព្រះពុទ្ធសាសនា មានចំនួន១៤៤កន្លែង មណ្ឌលវិបស្សនាធុរ មានចំនួន១៤៤កន្លែង អាចារ្យ អាចារិនីខ្មែរ មានចំនួន១៥.១២៤រូប គណៈកម្មការវត្តនៅទូទាំងប្រទេស មានចំនួន៣៧.០០០រូប ហើយតាជី ស្នាក់នៅក្នុងវត្តអារាម មានចំនួន៩៩៥៣រូប យាយជី មានចំនួន៣០៦៣រូប សិស្ស-និសិ្សត ស្នាក់នៅតាមវត្តអារាម នៅទូទាំងព្រះរាជាណាចក្រកម្ពុជា មានចំនួន៧៧៨៥រូប ក្នុងនោះមានក្មេងកំព្រា មានចំនួន២២០១រូប និងជនគ្មានទីពឹង មានចំនួន៥៨៨រូប ដែលកំពុងស្នាក់នៅតាមវត្ត និងប្រជាពុទ្ធបរិស័ទ គោរពប្រតិបត្តិមានចំនួន៩៥%។

ឯកឧត្តម បណ្ឌិត សេង សុមុនី បានបញ្ជាក់ទៀតថា ក្នុងដំណាក់កាលជាប្រវតិ្តសាស្រ្តដែលកម្ពុជា បានជួបប្រទះ គឺជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ដល់សកលលោកទាំងមូល មិនថាតែកម្ពុជាទេ ក្នុងនោះវិស័យសាសនារងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ។ ប៉ុន្តែអ្វីដែលជាមោទនភាពធំបំផុត គឺរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ បានធ្វើឲ្យស្ថានភាពនេះ ធូរស្រាល និងទទួលបានជោគជ័យ។ ជាងនេះទៅទៀតក្រសួង បានទទួល និងអនុវត្តន៍នូវសកម្មភាពរបស់ខ្លួនក្នុងការទប់ស្កាត់ ការពារ និងបញ្ជៀសជំងឺកូវីដ-១៩យ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល។ ដំណើរការនៃការវិវត្តន៍ទៅរបស់រាជរដ្ឋាភិបាលក្នុងឆ្នាំ២០២២នេះ ទាក់ទងនឹងអាស៊ាន ដែលកម្ពុជា ធ្វើជាប្រធានដឹកនាំអាស៊ាន រាជរដ្ឋាភិបាលខិតខំប្រឹងប្រែង ដែលដំណើរការនេះជាថ្មីមួយបន្ថែមទៀត ដែលក្រសួងធម្មការ និងសាសនា បានកំពុងរៀបចំដំណើរការកម្មវិធីអមសសរស្តម្ភរបស់អាស៊ានទាក់ទងនឹងកិច្ចការសាសនា ដែលក្រសួងនឹងប្រារព្ធធ្វើឡើងនាចុងខែតុលា ឆ្នាំ២០២២នេះ និងវឌ្ឍនភាពមួយថ្មីបន្ថែមទៀត ដែលយើងបានមើលឃើញថាទោះបីជាមានស្ថានភាពវិបតិ្តដោយសង្រ្គាមនៅបណ្តាប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុបកី្ត ក៏វិស័យសាសនានៅតែមានដំណើរការយ៉ាងល្អប្រសើរ៕​អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm