សហរដ្ឋ​អាមេរិក​ព្រមាន​ចិន​ពី​ទង្វើ​អរិភាព​មក​លើ​ហ្វីលីពីន និង​កោះ​តៃវ៉ាន់​

2021/04/27 09:59:58 am        91

​សហរដ្ឋអាមេរិក​៖ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ សហរដ្ឋអាមេរិក​បាន​ធ្វើការ​ព្រមាន​ចិន​ពី​ទង្វើ​អរិភាពមក​លើ​ហ្វីលីពីន និង​កោះ​តៃវ៉ាន់ ដោយ​ពួកគេ​រំឭក​ទីក្រុង​ប៉េកាំង​ពី​កាតព្វកិច្ច​ទីក្រុង​វ៉ា​ស៊ី​ន​តោន មាន​ចំពោះ​ប្រទេស​ដៃគូ​របស់​ខ្លួន។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក លោក​ ណេ​ដ ប្រាយ បាន​និយាយ​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ការ​វាយ​ប្រហារ​ដោយ​ប្រដាប់​អាវុធ ​ទៅ​លើ​កង​កម្លាំង​ប្រដាប់​អាវុធ​ហ្វីលី​ពីន នាវា ឬ​យន្តហោះ​សាធារណៈ​នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដែល​រួម​ទាំង​សមុទ្រ​ចិន​ខាងត្បូង​នឹង​ជំរុញ​ឲ្យ​មាន​កាតព្វកិច្ច​របស់​ទីក្រុង​វ៉ា​ស៊ីន​តោន ក្រោម​សន្ធិសញ្ញា​ការពារ​ជាតិ​ទៅ​វិញ​ទៅ​មក​សហរដ្ឋអាមេរិក​-​ហ្វីលីពីន។​ ​លោក​ ប្រាយ បាន​និយាយ​ថា ពួក​យើង​ចែករំលែក​ក្តី​កង្វល់​សម្ព័ន្ធមិត្ត​ហ្វីលីពីន​របស់​ពួក​យើង ពាក់​ព័ន្ធ​នឹង​ការ​កៀង​គ​ដូច​បាន​រាយការណ៍ របស់​កងជីវពល​សមុទ្រ​ប្រជាមានិត​ចិន​នៅ​ជិត​តំបន់​ប៉ប្រះ​ទឹក​វីត​ស៊ុន។​ គួរ​ឲ្យ​ដឹង​ថា ទូក​ចិន​ជាង ២០០​គ្រឿង​ត្រូវ​បាន​គេ​ប្រទះឃើញ​ដំបូង​កាលពី​ថ្ងៃ​ទី​៧ ខែ​មីនា​កន្លងទៅនៅ​តំបន់​ថ្ម​ប៉ប្រះ​ទឹក​វីត​ស៊ុន ដែល​មាន​ចម្ងាយ​ប្រហែល ៣២០​គីឡូម៉ែត្រ​ភាគ​ខាង​លិច​កោះ​ប៉ា​ឡា​វ៉ាន់ ស្ថិត​នៅ​ក្នុង​សមុទ្រ​ជម្លោះ​ចិន​ខាងត្បូង ថ្វីត្បិតតែ​ចាប់​តាំង​ពី​ពេល​នោះ​មក ទូក​ជា​ច្រើន​ធ្វើដំណើរ​ទៅ​កាន់​តំបន់​កោះ​ប្រា​ត​លី​ក៏ដោយ។​

​ចិន​ដែល​ប្រកាស​គ្រប់គ្រង​ស្ទើរ​តែ​ទាំងអស់ ​សមុទ្រ​សម្បូរ​ធនធាន​មួយ​នេះ បាន​ច្រានចោល​ការ​តវ៉ា​អស់​រយៈពេល​ជាច្រើន​សប្ដាហ៍​របស់​ហ្វីលីពីន ទាមទារ​ឲ្យ​ដក​ទូក​ទាំងនេះ​ចេញ ដោយ​ទីក្រុង​ម៉ានីលអះ​អាង​ថា ពួកគេ​បាន​ចូល​ដែនទឹក​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ខ្លួន។​ ខណៈ​ពេល​នោះ​ដែរ ភាព​តានតឹង​បាន​កើត​ឡើងជា​មួយ​កោះ​តៃវ៉ាន់ ដែល​ទីក្រុង​ប៉េកាំង​ចាត់ទុកថា​ជា​ខេត្ត​របស់​ចិន ក្រោយ​ពួក​គេ​រាយការណ៍​ថា យន្តហោះ​ជាង ១០​គ្រឿង​របស់​ចិនដីគោក បាន​ហោះ​ចូល​តំបន់​ការពារ​ដែន​អាកាស​របស់​កោះ​មួយ​នេះ​៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        199
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        186
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm