ប្រមុខ​អូឡាំពិក​កម្ពុជា និង​អ៊ីរ៉ង់​គ្រោង​ចុះ​ MOU ​ដើម្បី​ពង្រឹង​វិស័យ​កីឡា និង​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ​

2022/09/30 05:09:18 pm        64

​អូឡាំពិក៖ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​(NOCC) និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​អ៊ីរ៉ង់ គ្រោង​នឹងធ្វើ​ការចុះ​អនុស្សារណៈ​យោគយល់​គ្នា ​(MOU) នាពេល​ឆាប់ៗ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កីឡា​ផង និង​ទេសចរណ៍​ផងរវាង​ប្រទេស​ទាំងពីរ។​

​នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា បន្ទាប់ពី​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​ NOCC ​បានអនុញ្ញាត​ឲ្យ​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​អ៊ីរ៉ង់លោក​ Mahmoud Khosravi Vafa ​ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារកាលពី​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២២ នៅ​សណ្ឋាគារ​សុខា។​ ​ឯកឧត្តម​មានប្រសាសន៍​ថា កិច្ចសន្ទនា​នេះធ្វើឡើង​ស្របពេល​ប្រតិភូ​កីឡា​ជាន់ខ្ពស់​អ៊ីរ៉ង់បានធ្វើ​ដំណើរ​មក​កម្ពុ​ជា ដើម្បី​ចូលរួម​មហាសន្និបាត​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី​លើក​ទី​៤១ ចាប់ពី​ថ្ងៃទី​០១-០៥ ខែតុលា​ខាងមុខ ហើយ​បាន​ស្នើសុំ​ជួប​ជាមួយ​ប្រមុខ​អូឡាំពិក​កម្ពុជា ដើម្បី​ពិភាក្សា​ការងារ ពិសេស​ការរៀបចំ​នូវ​អនុស្សារណៈ​យោគយល់​គ្នា ដែល​ផ្ដោត​សំខាន់​លើ​ការអភិវឌ្ឍ​វិស័យ​កីឡា និង​ទេសចរណ៍។​

​ក្រោយ​ការផ្លាស់ប្ដូរ​យោបល់​គ្នា ភាគី​ទាំងពីរបាន​ឯកភាព​លើ​ការរៀបចំ​អនុស្សារណៈ​យោគយល់​គ្នា​នេះ ដែល​ឯកឧត្តម​បាន​ចាត់ទុកជា​សញ្ញាណ​វិជ្ជមាន​មួយសម្រាប់​វិស័យ​កីឡា​កម្ពុជា ក្នុង​ដំណាក់​ការត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣។ ប៉ុន្ដែ​យ៉ាងណា​ការចុះ​ MOU ​នេះអាច​កើតឡើង​បានក៏ត្រូវ​ឆ្លងកាត់​ការស្នើសុំ​គោលការណ៍ និង​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជាជាមុនសិន​ដែរ។​ ​​គួរ​បញ្ជាក់ថា កន្លងមក​កម្ពុជា និង​អ៊ីរ៉ង់ធ្លាប់មាន​កិច្ច​សហប្រតិបត្តិ​លើ​ការអភិវឌ្ឍ​វិស័យ​កីឡា​រួចមកហើយ ពិសេស​ក្នុងអំឡុងពេល​កម្ពុជា​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេមឆ្នាំ​២០២៣ អ៊ីរ៉ង់តែង​ផ្ដល់នូវ​ការគាំទ្រ​ផ្នែក​បច្ចេកទេស និង​អ្នកជំនាញ​កម្រិត​ខ្ពស់ជួយ​ពង្រឹង​ដល់​ប្រភេទ​កីឡា​មួយចំនួន ជាក់ស្ដែង​បច្ចុប្បន្ន​អ៊ីរ៉ង់បានផ្ដល់​គ្រូបង្វឹក​ដែលមាន​គុណ​វុ​ឌ្ឍ​ខ្ពស់ ២រូបដែល​កំពុង​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កីឡា​កា​រ៉ា​តេ និង​កីឡា​ចំបាប់​ជាដើម ដើម្បី​សមត្ថភាព​ឆ្ពោះទៅ​ប្រកួតប្រជែង​មេដាយ​ ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជានា​ឆ្នាំក្រោយ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        75
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        328
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        410

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm