ប្រដាល់​គុន​ខ្មែរ “​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​ខា​រ៉ា​បាវ​” រដូវ​កាល​ទី​៨ ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​អាទិត្យ​នេះ

2022/09/30 05:34:59 pm        173

​​គុន​ខ្មែរ៖ ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ “​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​ខា​រ៉ា​បាវ​” រដូវ​កាល​ទី៨ ក្នុង​ប្រភេទ​ទំងន់ ៦០គីឡូក្រាម​នឹងឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះហើយ ក្រោយ​បញ្ចប់​ការប្រកួត​វិល​ចុំ​សន្សំ​ពិន្ទុ​ដែល​ចំណាយ​អស់​ពេល​ប្រមាណ​ជា​បី​ខែ​។

​​សម្រាប់​ពូ​ល​កម្ពុជា​កីឡាករ​គុន​ខ្មែរ​ពីររូប​រួមមាន​ ពេជ្រ សម្បត្តិ និង ​ធន់ ​ផានិត បាន​ឡើងមក​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ​ក្រោយ​ឈ្នះ​បី​ប្រកួត​ចាញ់ ១ប្រកួត​ដូចគ្នា​។ ​ចំណែក​ពូ​ល​ថៃ​កីឡាករ​ជើងចាស់​ ទួន​ប៉េ​ស៊ីត ​សាម​ផា​យ៉ាក និង​ ផាត់ថា​ណា ស៊ីត​អា​ចាន​វីន​ ក៏បាន​កក់​កៅអី​នៅ​វគ្គ​នេះដែរ​ក្រោយ​មាន​សរុប ១០ពិន្ទុ​ប្រកួត​ឈ្នះ ៣ ចាញ់ ១ ដូចគ្នា​។ ​​បើតាម​លក្ខខណ្ឌ​ដែល​បាន​ចងក្រង​សម្រាប់​រដូវ​កាល​ទី៨ នេះកីឡា​ករលេខ ១ និង​លេខ ២ នៃ​ពូ​ល​នីមួយ​នឹងត្រូវ​ជួបគ្នា​តែម្តង មិន​ខ្វែង​ដូច​រដូវ​កាល​មុនៗ​ឡើយ​។ ​​មានន័យថា​ កូនសិស្ស​លោកគ្រូ ​ពេជ្រ សុផាន់ កីឡាករ ពេជ្រ សម្បត្តិ ត្រូវ​ជួប​ជាមួយ​កូនសិស្ស​លោកគ្រូ ធន់ សុភា កីឡាករ​ ធន់ ផានិត ស្រប​ពេលដែល​អ្នកលេង​គុន​ថៃ​ឆ្លងដែន​ទាំងពីរ​នាក់ ទួន​ប៉េ និង​ ផាត់​ថា​ណា​ នឹងត្រូវ​ជួបគ្នា​ផងដែរ​។

​​អ្នកឈ្នះ​នឹង​ឡើងទៅ​ជួបគ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​ចុងខែ​តុលា​ខាងមុខ រវាង​កីឡាករ​គុន​ខ្មែរជួប​ជាមួយ​កីឡាករ​គុន​ថៃ​។​ ​​ដូច្នេះ​កុំ​ភ្លេច​រង់ចាំ​តាមដាន​ទស្សនាការ​ប្រកួត​ដ៏​កក្រើក​នេះ នៅ​សង្វៀន​ស្ទូ​ឌី​យោ​ស្ទឹងមានជ័យ​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ​វេលា​ម៉ោង ៦ល្ងាច​តទៅ ផ្សាយ​ផ្ទា​ល់ពី​ទូរទស្សន៍​បាយ័ន និង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ Bayon & BTV Boxing៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm