សហព័ន្ធ​បាល់ទះ​ប្រកាស​រៀបចំ និង​ទទួល​ពាក្យ​ចូលរួម​ប្រកួត​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន​

2022/09/30 05:53:10 pm        217

​បាល់ទះ​៖ សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជាបាន​ជូនដំណឹង​ជា​ផ្លូវការ​ ពី​ការរៀបចំ​ការប្រកួត​កីឡាបាល់ទះ​ដណ្ដើម​ពានរង្វាន់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២២ ដែល​គ្រោង​នឹងធ្វើ​ការប្រកួត​ពីថ្ងៃ​ទី​១៥ រហូតដល់​ថ្ងៃទី​២៨ ខែតុលា​ខាងមុខនៅ​ពហុ​កីឡដ្ឋាន​ព្រី​នស៍។​

​តាមរយៈ​សេចក្ដីជូនដំណឹង​នេះដែរ សហព័ន្ធ​ក៏បាន​អំពាវនាវ​ដល់​បណ្ដា​ក្លិប​សមាជិក​ចំនួន ១២ រួមមាន​សមាគម​បាល់ទះ​វិសាខា​, ក្រសួងមហាផ្ទៃ​, ក្លិប​កងពលធំ​អន្ដរាគមន៍​លេខ​៣, ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​, ខេត្តសៀមរាប​, ខេត្ត​ព្រះសីហនុ​, ខេត្តបាត់ដំបង​, ខេត្តឧត្ដរមានជ័យ​, ខេត្តតាកែវ​, រាជធានី​ភ្នំពេញ​, ខេត្តកំពង់ស្ពឺ និង​ក្លិប​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ត្បូងឃ្មុំរួសរាន់​ចុះឈ្មោះ ខណៈ​ការទទួល​ពាក្យចាប់ផ្ដើម​ពីថ្ងៃ​ជូនដំណឹងរហូតដល់​ថ្ងៃទី​០២ ខែតុលា​ខាងមុខនៅ​ទីស្នាក់ការ​សហព័ន្ធស្ថិតនៅ​ពហុ​កីឡដ្ឋាន​ជាតិ។​

​លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជាបាន​ឲ្យ​ដឹង​កាលពី​ថ្មីៗ​ថា ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ធ្វើឡើង​ក្នុង​គោល​បំណង​សំខាន់ដើម្បី​បំផុស​ការចូលរួម និង​ជំរុញ​ការអភិវឌ្ឍ​វិស័យ​កីឡាបាល់ទះ​ជាតិ តាមរយៈ​ការ​ដុស​ខាត​សមត្ថភាព​កីឡាករ ពិសេស​កីឡាករ​ជម្រើសជាតិដើម្បី​ត្រៀម​ស្វាគមន៍​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ ខាងមុខ។ អ្វីដែល​ពិសេសសហព័ន្ធ​ក៏បាន​អញ្ជើញ​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរី មក​ប្រកួត​មិ​ត្ដ​ភាពជា​មួយក្រុម​ជម្រើសជាតិ​កម្ពុជា ដើម្បី​អបអរសាទរ​ពិធី​បើក​ការប្រកួត​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​ផងដែរ៕​

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        309
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        384

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm