សម្តេចតេជោ ហ៊ុន សែន ផ្តល់ថវិកា និងឃីត ដល់បណ្តាខេត្ត សម្រាប់ឧបត្ថម្ភពលរដ្ឋកម្ពុជា ដែលវិលត្រឡប់មកស្រុកកំណើតវិញ

2021/04/27 09:59:58 am        209

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ បានផ្តល់ថវិកាបន្ថែមសរុបចំនួន១,៧៦០,០០០,០០០រៀល(មួយពាន់ ប្រាំពីររយ ហុកសិបលានរៀល) ដល់បណ្តាខេត្តចំនួន១៩ និងឃីត សរុបចំនួន៣០០០ ជូនដល់បណ្តាខេត្តចំនួន១១ផ្សេងទៀត សម្រាប់ឧបត្ថម្ភដល់ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ មកកាន់ស្រុកកំណើតវិញ ដើម្បីធ្វើចត្តាឡីស័ក។


បើតាមលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រាប់BTV ព័ត៌មាននារសៀលនេះថា ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តបានឲ្យរៀបចំចាត់ចែង ថវិកា និងឃីតបន្ថែម ជូនទៅកាន់បណ្តាខេត្តនានា សម្រាប់ត្រៀមពីថ្ងៃទី០៨ រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។ លោកជំទាវ វេជ្ជបណ្ឌិត បានបញ្ជាក់ទៀតថា ខេត្ត ដែលទទួលបានថវិកា និងសម្ភារៈឃីតបន្ថែមរបស់សម្តេចតេជោ រួមមាន៖

១. ខេត្តបាត់ដំបង ទទួលបានថវិកា១៥០លានរៀល និងឃីត ចំនួន៤០០

២. ខេត្តបន្ទាយមានជ័យ ទទួលបានថវិកា២០០លានរៀល និងឃីត ចំនួន៤០០

៣. ខេត្តប៉ៃលិន ទទួលបានថវិកា ៦០លានរៀល 

៤. ខេត្តកោះកុង ទទួលបានថវិកា ២០លានរៀល

៥. ខេត្តពោធិ៍សាត់ ទទួលបានថវិកា ២០០លានរៀល និងឃីត ចំនួន៥០០

៦. ខេត្តព្រះវិហារ ទទួលបានថវិកា៤០លានរៀល និងឃីត ចំនួន២០០

៧.ខេត្តកណ្តាល ទទួលបានថវិកា ១៨០លានរៀល 

៨.ខេត្តស្វាយរៀង ទទួលបានថវិកា ៦០លានរៀល និងឃីត ចំនួន២០០

៩.ខេត្តព្រៃវែង ទទួលបានថវិកា ២២០លានរៀល និងឃីត ចំនួន៣០០

១០. ខេត្តត្បូងឃ្មុំ ទទួលបានថវិកា ៨០លានរៀល

១១. ខេត្តក្រចេះ ទទួលបានថវិកា ៧០លានរៀល និងឃីត ចំនួន១០០

១២. ខេត្តតាកែវ ទទួលបានថវិកា ២០លានរៀល

១៣. ខេត្តកំពង់ចាម ទទួលបានថវិកា ៥០លានរៀល

១៤. ខេត្តកែប ទទួលបានឃីត ចំនួន១០០

១៥. ខេត្តកំពង់ឆ្នាំង ទទួលបានថវិកា ២០លានរៀល

១៦. ខេត្តកំពង់ស្ពឺ ទទួលបានថវិកា ៥០លានរៀល និងឃីត ចំនួន២០០

១៧.ខេត្តកំពង់ធំ ទទួលបានថវិកា ៣០លានរៀល និងឃីត ចំនួន៤០០

១៨. ខេត្តស្ទឹងត្រែង ទទលបានថវិកា ១០លានរៀល

១៩. ខេត្តព្រះសីហនុ ទទួលបានថវិកា ១៥០លានរៀល

២០. ខេត្តសៀមរាប ទទួលបានថវិកា ១៥០លានរៀល

ហើយខេត្តដែលទទួលបានថវិកាទាំង១៩នេះ មានប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក សរុបចំនួន១៦២៧៩នាក់ និងខេត្ត ដែលទទួលបានសម្ភារៈឃីត ទាំង១១នេះ មានប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក សរុបចំនួន៧៤០៧នាក់៕អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        383
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm