បាល់ទាត់៖ ក្លិបយក្សអេស្ប៉ាញ FC Barcelona នៅតែឈរលើគេដដែល ជាក្លិបដែលមានអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់ច្រើនបំផុតក្នុងមួយប្រកួត។ បើតាមការចុះផ្សាយពីសារព័ត៌មាន Sport របស់អេស្ប៉ាញឱ្យដឹងថា Barcelona មានអ្នកគាំទ្រចូលទស្សនាការប្រកួតក្នុងដីជាមធ្យម ៨៣,៣៤៨នាក់ក្នុងរដូវកាល ២០២២ នេះ ដែលចំនួននេះគឺជាចំនួនច្រើនបំផុតបើប្រៀបធៀបនឹងក្លិបផ្សេងទៀតនៅតំបន់អឺរ៉ុប។
Barcelona ជាក្លិបអេស្ប៉ាញតែមួយគត់ដែលឈរក្នុងលំដាប់ Top10 នេះ ខណៈក្លិបអាល្លឺម៉ង់ Borussia Dortmund ឈរលេខ២ មានអ្នកគាំទ្រទស្សនាមធ្យម ៨០,០០០នាក់នៅកីឡដ្ឋាន Signal Iduna Park។ ក្លិបផ្សេងទៀតដែលមានអ្នកគាំទ្រចូលទស្សនាចជាមធ្យមលើសពី ៧០,០០០នាក់មានដូចជា Bayern Munich, Manchester United, Inter Milan និង AC Milan។ ក្លិបដែលស្ថិតក្នុង Top10 ដែលតែមានមធ្យមភាគអ្នកចូលទស្សនាជាង ៥០,០០០នាក់មាន Tottenham Hotspur, Marseille, Schalke និង West Ham៕
អត្ថបទ៖នាង សុភាវុធ