សម្ដេចពិជ័យសេនា៖ មហាអំណាចនឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន

2022/09/30 06:41:45 pm        597

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលប្រារព្ធឡើងនៅខែវិច្ឆិកា ឆ្នាំ២០២២ នឹងមានរដ្ឋមន្ត្រី​ការពារ​ជាតិប្រទេសមហាអំណាចធំៗ​ ដើម្បីពិភាក្សាទៅលើបញ្ហាមួយចំនួន ដែលកំពុងកើតឡើង​នៅ​លើពិភពលោក ។

ក្នុងពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារ សម្ព័ន្ធមេត្រីភាព ឆ្នាំ២០២១ ឆមាសទី១ ឆ្នាំ២០២២ និងទិសដៅបន្ត រវាងអង្គភាព នៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន អង្គភាពស៊ីវិល កាល​ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ សម្ដេច ទៀ បាញ់ មានប្រសាសន៍ថា កិច្ចប្រជុំរដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំនេះ តាម​ការគ្រោងទុកនឹងមានការប្រជុំរដ្ឋមន្ត្រី​ការ​ពារជាតិបូក ដោយសរុបទាំងអស់ចំនួន ១៨ប្រទេស ​ហើយរដ្ឋមន្ត្រីការពារជាតិចិន អាមេរិក និងរុស្ស៊ី នឹងចូលរួមប្រជុំផងដែរ ។

ក្នុងពិធីនេះ សម្ដេចពិជ័យសេនា ក៏បានលើកនូវការព្រួយបារម្ភមួយចំនួន ដែលកំពុងកើតឡើងនៅ​ថ្នាក់តំបន់ និងអន្តរជាតិ ដូចជាបញ្ហា ការបន្តឆ្លងរាលដាលជំងឺកូវីដ-១៩, ​បញ្ហាសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី, ការប្រកួតប្រជែងផ្នែកពាណិជ្ជកម្មរវាងចិន និងអាមេរិក, បញ្ហាឧបទ្វីកកូរ៉េ បញ្ហាការ​សាកល្បង​នុយក្លែអ៊ា ដែលទើបកើតឡើងថ្មីៗ, បញ្ហាតោះវ៉ាន់ និងបញ្ហាសមុទ្រចិនខាងត្បូងជាដើម ។

ប្រមុខការពារជាតិកម្ពុជា ក៏បានបង្ហាញនូវបញ្ហាមួយទៀត គឺបញ្ហាកំពុងកើតឡើងនៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដែលជាការព្រួយបារម្ភរបស់ប្រទេសក្នុងតំបន់ទាំងមូល​ ខណៈកម្ពុជា ក្នុងនាម​ជា​ប្រធានអាស៊ាន ​តាមរយៈប្រេសិតពិសេស​ និងអ្នកពាក់ព័ន្ធ កំពុងខិតខំយ៉ាងខ្លាំង ក្នុងការ​សម្របសម្រួល និងដោះស្រាយជាបន្តបន្ទាប់ ។

ពាក់ព័ន្ធនឹងវិស័យកងទ័ពនៅកម្ពុជា សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណ ដល់​អង្គភាព ស្ថាប័នស៊ីវិល ដែលបានចង់សម្ព័ន្ធមេត្រីភាពជាមួយកងយោធពលខេមរភូមិន្ទ និងបាន​នាំយកនូវថវិកា គ្រឿងឧបភោគបរិភោគ ​និងសម្ភារៈមួយចំនួនផ្ដល់ដល់កងទ័ព ដែលនេះ​បាន​បង្ហាញពីការចូលរួមយ៉ាង​ផុលផុស​ពីសមរភូមិខាងក្រោយ​ គាំទ្រដល់សមរភូមិមុខ ។

ជាមួយនេះ សម្ដេចបានជំរុញដល់បណ្ដាអង្គភាព ​មានចង់សម្ព័ន្ធមេត្រីភាពជាមួយនឹងអង្គភាព និង​ស្ថាប័ន ស៊ីវិលនានា បង្កើតជាកូនសារមន្ទីរមួយតាមអង្គភាព ដើម្បីកត់ត្រានូវប្រវត្តិរបស់​អង្គភាព​សាម៉ី និងជំនួយផ្សេងៗជាដើម ៕អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជប្រទានព្រះរាជអំណោយសម្រាប់ឱកាសពិធីបុណ្យកាន់បិណ្ឌ
2026/10/03 07:11:05 pm        1
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមក្នុងពិធីចម្រើនព្រះបរិត្ត និងដាក់បិណ្ឌវេនទី៨ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ
2026/10/03 06:57:40 pm        1
សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភអង្ករប្រចាំត្រីមាស ជូនដល់សាកលវិទ្យាល័យឌីជីថលកម្ពុជា សម្រាប់ផ្គត់ផ្គង់ការហូបចុកជូនដល់សិស្សនិស្សិតក្រីក្រ
2026/10/03 05:12:17 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជប្រទានព្រះរាជអំណោយសម្រាប់ឱកាសពិធីបុណ្យកាន់បិណ្ឌ

2026/10/03 07:11:05 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមក្នុងពិធីចម្រើនព្រះបរិត្ត និងដាក់បិណ្ឌវេនទី៨ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ
2026/10/03 06:57:40 pm
​គណបក្ស CJP ប្រកាសធ្វើបាតុកម្មនៅថ្ងៃទី១០ ខែតុលា ប្រឆាំងនឹងប្រធានស្ថាប័នរៀបចំការបោះឆ្នោត
2026/10/03 05:52:06 pm
​មនុស្សយ៉ាងតិច ៥នាក់ស្លាប់ និង ១០នាក់រងរបួស ក្នុងហេតុការណ៍ផ្ទុះឡចំហាយទឹក នៅភាគខាងត្បូងឥណ្ឌា
2026/10/03 05:49:17 pm
​រុស្ស៊ីវាយប្រហារលើស្ពានសំខាន់មួយទៀត ក្នុងរដ្ឋធានីរបស់អ៊ុយក្រែន
2026/10/03 05:47:16 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/03 08:55:10 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/30 07:54:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/02 02:42:54 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/03 02:00:50 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm