រដ្ឋាភិបាលអង្គការដៃគូ សហការទប់ស្កាត់ការកេងប្រវ័ញ្ចនិងរំលោភបំពាន ផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ

2022/09/30 12:06:22 pm        284

ភ្នំពេញ៖ រដ្ឋាភិបាល អង្គការដៃគូ សហការគ្នាលើកកម្ពស់ និងទប់ស្កាត់ការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ ​បន្ទាប់ពីមានរបាយការណ៍សិក្សាស្រាវជ្រាវ បង្ហាញថា មានកុមារកម្ពុជា ក្លាយជាជនរងគ្រោះនៃការរំលោភបំពាន ​និងកេងប្រវ័ញ្ចផ្លូវភេទ តាមប្រព័ន្ធអនឡាញនៅកម្ពុជា។

ក្រុមការងារអន្តរក្រសួង រួមទាំងភាគីខាង យូនីសេហ្វ នៅថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០២២នេះ បានរៀបចំពិធីផ្សព្វផ្សាយរបាយការណ៍សិក្សាស្រាវជ្រាវស្ដីពីការបញ្ឈប់គ្រោះថ្នាក់នៅកម្ពុជា ភស្តុតាង​អំពីការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ។

របាយការណ៍នេះ មានបញ្ជាក់នូវចំណុចជាច្រើន ​ក្នុងនោះមានការរកឃើញដែរថា ​កុមារចំនួន ៩ភាគរយ​ នៃកុមារចំនួនជាង ​១២០០នាក់ ​ដែលបានចូលរួមក្នុងការង្កេត ​បានផ្ដល់​ចម្លើយថា ពួកគាត់​បានចែករំលែកនូវរូបភាព រឺវីដេអូ ​អាក្រាតរបស់ខ្លួននៅលើប្រព័ន្ធអនឡាញ។ ​បញ្ហានេះ ក៏ជាក្ដីបារម្ភ នេះជាការលើកឡើងរបស់លោកស្រី សម្បត្តិ សុគន្ធា ជាអគ្គលេខាធិការរង នៃ​អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ។

ពាក់ព័ន្ធនឹងបញ្ហានេះ ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ លើកឡើងឱ្យមាន​ការ​ចូលរួម​ពីភាគីពាក់ព័ន្ធក្នុងការទប់ស្កាត់​ និងកាត់បន្ថយករណីនេះ។​ ក្នុងនាមជាអ្នកអនុវត្តច្បាប់ កម្លាំង​សមត្ថកិច្ចគឺនឹងធ្វើការឃាត់ខ្លួនជនល្មើសទៅតុលាការនៅពេលមានភស្តុតាងគ្រប់គ្រាន់។

ក្នុងឱកាសចូលរួមផ្សព្វផ្សាយរបាយការណ៍នេះ​ លោកស្រី ម៉ារីយ៉ាណា​ ហ្គារ៉ូហ្វាឡូ ប្រធានផ្នែក​កិច្ចការពារកុមារនៃអង្គការយូនីសេហ្វប្រចាំកម្ពុជា ​មានប្រសាសន៍ថា ការផ្សព្វផ្សាយរបាយ​ការណ៍នេះ ​មានចំណុចសំខាន់គឺ ធ្វើការទប់ស្កាត់កុំឱ្យបទល្មើសនេះកើតឡើង។ វាមានភាព​ចាំបាច់ដែលគ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួម​ ក្នុងការលើកកម្ពស់ការយល់ដឹង ដើម្បីធានានូវ​បរិយាកាស​សុវត្ថិភាពទាំងក្នុងប្រព័ន្ធអនឡាញ​ និងក្នុងសង្គម៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

មន្ដ្រីដឺបេម្នាក់កំពុងប្រើគ្រឿងចក្រឈូសឆាយដីព្រៃសហគមន៍​ និងឈូសរំលោភយកដីប្រជាពលរដ្ឋទាំងមានសលាកបត្រ
2024/05/19 11:08:35 am        1
ទូតជប៉ុន៖កត្តាដែលជប៉ុនបង្កើនវិនិយោគបន្ថែមនៅកម្ពុជាគឺដោយសារកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយ
2024/05/19 10:17:50 am        1
ឯកឧត្តម គង់ សោភ័ណ្ឌ ប្រាប់អង្គបោះឆ្នោតទាំងអស់ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្តឲ្យបានគ្រប់ៗគ្នា
2024/05/19 08:29:31 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ដ្រីដឺបេម្នាក់កំពុងប្រើគ្រឿងចក្រឈូសឆាយដីព្រៃសហគមន៍​ និងឈូសរំលោភយកដីប្រជាពលរដ្ឋទាំងមានសលាកបត្រ

2024/05/19 11:08:35 am
​ទូតជប៉ុន៖កត្តាដែលជប៉ុនបង្កើនវិនិយោគបន្ថែមនៅកម្ពុជាគឺដោយសារកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយ
2024/05/19 10:17:50 am
​ឯកឧត្តម គង់ សោភ័ណ្ឌ ប្រាប់អង្គបោះឆ្នោតទាំងអស់ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្តឲ្យបានគ្រប់ៗគ្នា
2024/05/19 08:29:31 am
​អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋ ៣០០គ្រួសារ នៅសង្កាត់រកាក្នុង និងសង្កាត់បារាយណ៍ ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ
2024/05/18 07:42:07 pm
​សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីពិសាអាហារថ្ងៃត្រង់ជាមួយ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា
2024/05/18 07:00:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/18 11:12:20 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/08 06:02:24 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/16 10:37:59 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/17 06:08:59 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/05/05 11:19:21 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am