រាជរដ្ឋាភិបាល នឹងបន្ថែមថវិកាក្នុងគម្រោងសហហិរញ្ញប្បទាន ដើម្បីទ្រទ្រង់សហគ្រាសក្នុងស្រុក

2022/09/30 12:27:04 pm        267

ភ្នំពេញ៖ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា នឹងបន្តអនុវត្តគម្រោង​សហហិរញ្ញប្បទាន​ជា​មួយធនាគារដៃគូ ​ដើម្បីជួយ​ទ្រទ្រង់ដល់​សហគ្រាសក្នុងស្រុក ​ពង្រឹងនិងពង្រីកខ្លួន​ក្នុង​អាជីវកម្ម​បន្ថែម ។

លោក នៀវ សុគន្ធ នាយកប្រតិបត្តិប្រតិបត្តិការនៃធនាគារសហគ្រាសធុនតូច ​និងមធ្យមកម្ពុជា លើកថា SME Bank សង្កេតឃើញថា​ ខ្សែច្រវ៉ាក់ផលិតកម្មនៅក្នុងស្រុក ​មានការរីកចម្រើនច្រើន សម្រាប់​ការផលិតចែកចាយនៅលើទីផ្សារ ​ដោយធ្វើឲ្យផលិតកម្មរបស់ពួកគាត់​ដំណើរដោយរលូន ជា​ពិសេសតាមរយៈនៃវិស័យនេះផងដែរ ​បានស្រូបយកកំលាំងពលកម្មជាច្រើន ដែលជាផ្នែក​មួយ​ជួយលើកកម្ពស់ ផលិតភាព ​នៃផលិតផលក្នុងស្រុក​ និងវិស័យការងារផងដែរ។

លោក បន្តថា កន្លងមកនេះ ធនាគារសហគ្រាសធុនតូច​ និងមធ្យមកម្ពុជា បានអនុវត្តគម្រោង​សំខាន់​ចំនួនពីរគឺ​ ក្នុងនោះគម្រោង​សហហិរញ្ញប្បទាន​ជាមួយធនាគារដៃគូរ​ មានចំនួន ៣គម្រោងរួចហើយ ។ ចំណែកគម្រោងទី២​ គឺការផ្តល់ឥណទានដោយផ្ទាល់ពីធនាគារសហគ្រាសធុនតូច និង​មធ្យម​កម្ពុជា ​ជូនដល់អតិថិជនគោលដៅ ​ជាពិសេសអតិថិជនស្ថិតនៅក្នុងវិស័យកែច្នៃម្ហូបអាហារ ការកែច្នៃ​សម្ភារៈប្រើប្រាស់ផ្សេងៗ ​នឹងទៅពេលខាងមុខ​ គម្រោងទាំងពីរនេះនឹងបន្ត ​ផ្តល់​ថវិកា​បន្ថែម ដើម្បី​ទ្រទ្រង​ផល់ផលិតកម្មក្នុងស្រុកឲ្យកាន់តែរីកចម្រើន។

សូមបញ្ជាក់ថា ​ជាង២ឆ្នាំមកនេះ ធនាគារ​សហគ្រាសធុនតូច ​និងមធ្យមកម្ពុជា ​បានអនុវត្តគម្រោង៣ រួចមកហើយ ​មានទំហំទឹកប្រាក់សរុប ៣៩០ ​លានដុល្លារអាមេរិក ក្នុងនោះគម្រោង​សហហិរញ្ញប្បទានទី១ ​មានទំហំទឹកប្រាក់ ១០០ លានដុល្លារ ​ចំណែកគម្រោងទី២ មាន​ទំហំ​ទឹកប្រាក់ ១៤០ លានដុល្លារ និងគម្រោងទី៣ បានកំពុងអនុវត្ត ​មានទំហំទឹកប្រាក់ ១៥០ លានដុល្លារ ដើម្បី​ជួយគាំទ្រ និង​ស្តារសម្មភាពអាជីវកម្មនៅក្នុងវិស័យទេសចរណ៍ ​គិតមកដល់បច្ចុប្បន្ន គម្រោង​នេះ​ទើបទម្លាក់ថវិការអស់ប្រមាណ​ ១៦ ទៅ ១៧% ៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

កម្ពុជា-អ៊ីរ៉ង់ ប្តេជ្ញាពង្រឹងភាពជាដៃគូក្នុងកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌
2025/01/13 03:24:03 pm        1
ឯកឧត្តម ចាយ បូរិន អញ្ជើញបើកពិធីសង្ឃសន្និបាតមន្ត្រីសង្ឃសាលាគណរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាស អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំង ប្រទេស លើកទី៣២
2025/01/13 03:13:35 pm        1
រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវដល់អ្នកសារព័ត៌មានក្នុងខេត្តកំពង់ឆ្នាំង គោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន
2025/01/13 03:07:57 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាល្លឺម៉ង់សន្យាផ្តល់ជំនួយជាទឹកប្រាក់ ជាង ១លានដុល្លារ ដល់ប្រទេសស៊ីរី

2025/01/13 04:14:17 pm
​ក្រុមអង្គការសិទ្ធិមនុស្ស ថ្កោលទោសការបង្រ្កាបរបស់អាជ្ញាធរប៉ាឡេស្ទីនទៅលើសកម្មជននយោបាយ
2025/01/13 04:12:22 pm
​យ៉ាងហោចណាស់មនុស្ស ១០នាក់ ស្លាប់ក្នុងហេតុការណ៍បំណាក់ដី នៅប្រេស៊ីល
2025/01/13 04:10:22 pm
​ប្រធានាធិបតីក្រូអាត បានឈ្នះការបោះឆ្នោតឡើងវិញ ក្នុងសំឡេងដ៏លើសលប់
2025/01/13 04:03:55 pm
​នាយករដ្ឋមន្ត្រីជប៉ុន ប្រាប់លោក Biden ពីការមានក្ដីបារម្ភខ្លាំង ចំពោះការរារាំងកិច្ចព្រមព្រៀងដែកថែប
2025/01/13 04:01:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/01/12 05:48:01 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/01/04 07:39:24 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/01/04 03:01:40 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/01/10 12:34:58 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/01/11 05:54:31 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am