ពលរដ្ឋអាយុ១៨ឆ្នាំឡើងក្នុងរាជធានីភ្នំពេញ ចាក់វ៉ាក់សាំងដូសជំរុញទី៣ បានចំនួន១០៦.៦៨%

2022/09/30 07:37:10 pm        436

ភ្នំពេញ៖ ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាល ​រាជធានីភ្នំពេញ ប្រាប់BTV ព័ត៌មាន នាថ្ងៃទី៣០ ខែកញ្ញានេះថា ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ គិតត្រឹម​ល្ងាច​ម្សិលមិញ​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ អាយុចាប់ពី១៨ឆ្នាំឡើង ​បានមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញទី៣ ​បានចំនួន១,៥០៧,១៥៥នាក់ ស្មើនឹង១០៦.៦៨% នៃគោលដៅ ១,៤១២,៧៦៩នាក់។

ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង បានបន្តថាសម្រាប់ប្រជាពលរដ្ឋ មកទទួលវ៉ាក់សាំងបង្ការជំងឺ​កូវីដ១៩ ដូសជំរុញទី៤ បានចំនួន១,១៥៥,៦៩៨នាក់ ស្មើនឹង៨១.៨០% និងដូសជំរុញទី៥ បានចំនួន១៧៧,១០៩នាក់ ស្មើនឹង១២.៥៤%។

ចំណែកលោកវេជ្ជបណ្ឌិត អ៊ុន សុភស្ត៍ ប្រធានមនី្ទរពេទ្យបង្អែកសម្តេចឪ ​សម្តេចម៉ែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានលើកឡើងថា ​កន្លងមកនេះទោះបីជាក្នុងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ គឺក្រុមការងារគ្រូពេទ្យ បានផ្តល់សេវាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ​ជា​រៀងរាល់​ថ្ងៃ មិនមានថ្ងៃណាមួយអាក់ខាននោះទេ។

ក្នុងនោះចំនួនប្រជាពលរដ្ឋមកចាក់វ៉ាក់សាំង ជាមធ្យម ក្នុងមួយថ្ងៃ ចន្លោះពី២០នាក់ ទៅ៤០នាក់ ក៏សូមអំពាវនាវដល់សាធារណជនដែលមិនទាន់បានមកទទួលចាក់វ៉ាក់សាំងកូវីដ-១៩ ដូសដំបូង និងមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ គ្រប់ដូស ​សូមអញ្ជើញមកទទួលវ៉ាក់សាំងឲ្យបានគ្រប់​ដូស​នៅមនី្ទរពេទ្យបង្អែកសម្តេចឪ ​សម្តេចម៉ែ រៀងរាល់ថ្ងៃ ព្រឹកម៉ោង៨ រសៀលម៉ោង២ ទាំងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យ ​ហើយក្រៅពីមនី្ទរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ យើងក៏មានទីតាំង​មណ្ឌល​សុខភាពមនី្ទរពេទ្យបង្អែកជាតិក្នុងរាជធានីភ្នំពេញ ​មានជាង៤០ទីតាំងទៀត សូមអញ្ជើញ​មកចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីការពារ ​ការចម្លងវីរុសកូវីដ១៩ និងបង្កើនភាពស៊ាំក្នុងសហគមន៍ ដើម្បីឲ្យសហគមន៍មានសុខភាពល្អ។

ទន្ទឹមនឹងនោះបងប្អូនប្រជាពលរដ្ឋ និងអាណាព្យាបាលបាននាំកូនមកទទួលសេវាចាក់​វ៉ាក់សាំង​កូវីដ-១៩ ​ពីក្រុមការងារគ្រូពេទ្យនៃមនី្ទរពេទ្យបង្អែកសម្តេចឪ ​សម្តេចម៉ែ បានលើកឡើងស្រដៀង​គ្នាថា​ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ​ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ជារនាំងសម្រាប់​ការពារសុខភាពកុំឲ្យឆ្លងមេរោគកូវីដ-១៩ ​ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត ​គិតគូរពីសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ រកវិធីសាស្រ្តល្អៗ នាំយកវ៉ាក់សាំង​កូវីដ១៩ ល្អៗ ​មកចាក់ជូនប្រជាពលរដ្ឋ ​ដើម្បីជៀសផុតពីជំងឺដ៏កាចសាហាវនេះ។

លោកប្រធានមនី្ទរពេទ្យបង្អែកសម្តេចឪ ​សម្តេចម៉ែ បានបញ្ជាក់ផងដែរថា ក្រៅពីការងារផ្តល់​វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ​គឺមនី្ទរពេទ្យបង្អែក ​មានផ្តល់សេវាសុខាភិបាល ដូចជា​ពិនិត្យ ពិគ្រោះជំងឺទូទៅ ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ជំងឺកាមរោគ ​ជំងឺរបេង ជំងឺអេដស៍​ និងជំងឺជាច្រើនផ្សេងទៀត។

ដូច្នេះសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាសុខភាព សូមមកទទួលសេវាសុខាភិបាល​ក្នុង​មនី្ទរពេទ្យបង្អែក ​ទន្ទឹមនោះបើបងប្អូនប្រជាពលរដ្ឋ មានសុខភាពល្អហើយនោះ សូមបន្តយក​ចិត្តទុកដាក់ និងតាមដានត្រួតពិនិត្យសុខភាពរបស់ខ្លួន ដើម្បីចង់ដឹងកម្រិតសុខភាព និង​ស្ថានភាព​សុខភាព ស្ថិតក្នុងកម្រិតណា ដោយហេតុថាក្នុងមនី្ទរពេទ្យបង្អែករបស់យើង មានក្រុម​គ្រូពេទ្យជំនាញ ដើម្បីពិគ្រោះ ​និងផ្តល់យោបល់អំពីបញ្ហាសុខភាពផងដែរ៕អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm