អាជ្ញាធរខណ្ឌទួលគោក បញ្ជាលុបបំបាត់ទីតាំងជួសជុលកែច្នៃម៉ូតូនៅឃ្លាំងរំសេវ ដោយទីតាំងខ្លះឈួសលេខតួ លេខម៉ាស៊ីនម៉ូតូ

2022/09/30 08:07:46 pm        588

ភ្នំពេញ៖លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានដាក់បទបញ្ជាឲ្យរដ្ឋបាលខណ្ឌទួលគោក ចេញ​សេចក្តីជូនដំណឹង ដោយត្រូវលុបបំបាត់ឲ្យអស់ ចំពោះទីតាំងដែលជួសជុល កែច្នៃម៉ូតូ​គ្រប់ប្រភេទ នៅតំបន់ឃ្លាំងរំសេវ ព្រោះវាជាដើមចមបង្កើតឲ្យមានបទល្មើសព្រហ្មទណ្ឌ។

ការដាក់បទបញ្ជារបស់លោក ជា ពិសី បានធ្វើឡើងនៅព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤០របស់ក្រុមប្រឹក្សាខណ្ឌទួលគោក ក្រោមវត្តមានលោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក។

លោក ជា ពិសី បានឲ្យដឹងថា ចំពោះការបើកអាជីវកម្មជួសជុល ​កែច្នៃម៉ូតូគ្រប់ប្រភេទ នៅតំបន់​ឃ្លាំងរំសេវ គឺមិនអនុញ្ញាតឲ្យធ្វើអាជីវកម្មទៀតទេ ​ដោយហេតុថា ​ទីតាំងខ្លះជាទីតាំងកែច្នៃ ឈួសលេខតួ លេខម៉ាស៊ីនម៉ូតូ​ ដែលជាដើមចមបង្កើតឲ្យមានបទល្មើសព្រហ្មទណ្ឌ ។

លោកបញ្ជាក់ថា ម៉ូតូដែលត្រូវចោរលួច ប្លន់ មានជីភីអេស មកបាត់សញ្ញានៅតំបន់ឃ្លាំងរំសេវនេះ តែបើឃើញ ​ក៏ឃើញតែជីភីអេស ម៉ូតូត្រូវបានគេយកទៅបាត់។ ដូច្នេះ អាជ្ញាធរត្រូវលុបបំបាត់​ការ​បើកអាជីវកម្មជួសជុល ​កែច្នៃម៉ូតូគ្រប់ប្រភេទនៅតំបន់ឃ្លាំងរំសេវនេះ ​ដោយទី១. វាកាត់បន្ថយ​បទល្មើសព្រហ្មទណ្ឌ លួច ប្លន់ម៉ូតូ។ ទី២. វាធ្វើឲ្យមូលដ្ឋានខណ្ឌទួលគោក មានសោភណ្ឌភាព និងសណ្តាប់ធ្នាប់ល្អ ។

លោក ជា ពិសី បន្ថែមទៀតថា សម្រាប់កុងស៊ីបញ្ចាំ​ នៅក្នុងមូលដ្ឋានខណ្ឌទួលគោក មានចំនួន ៥៤ ដោយក្នុងចំនួននេះសុទ្ធតែមានច្បាប់ ​តែមិនមានច្បាប់ទីតាំងពីអាជ្ញាធរនោះទេ។ ​កុងស៊ីបញ្ចាំខ្លះ យកការប្រាក់ស្រេចតែចិត្ត មិនបានអនុវត្តទៅតាមក្រសួងសេដ្ឋកិច្ច ​និងហិរញវត្ថុឡើយ។ ដោយឡែកសម្រាប់ល្បែងស៊ីសង ​នៅក្នុងមូលដ្ឋានខណ្ឌទួលគោក អាជ្ញាធរបានពិនិត្យចំនួន ១១៥ទីតាំង ​បង្ក្រាបបានចំនួន ៤ទីតាំង ​និងឃាត់ខ្លួនមនុស្សបានចំនួន ១១នាក់៕ អត្ថបទ៖ កុម្ភៈ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        121
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm