បាល់ទាត់៖ គ្រូបង្វឹក Spurs លោក Antonio Conte ស្នើឱ្យវែកមុខអ្នកចោលចេកមកលើ Richarlison អំឡុងការប្រកួតឱ្យក្រុមជម្រើសជាតិប្រេស៊ីលកាលពីថ្ងៃអង្គារនៅទីក្រុងប៉ារីស និងស្នើឱ្យដាក់ពិន័យដល់មួយជីវិតលើអ្នកគាំទ្រនោះ។

ខ្សែប្រយុទ្ធ Spurs, Richarlison ជាថ្មីម្តងទៀតបានរងគ្រោះក្នុងការរើសអើងពីអ្នកគាំទ្រ អំឡុងការប្រកួតដែលប្រេស៊ីលយកឈ្នះទុយនីស៊ី ៥-១ ក្នុងជំនួបមិត្តភាពអន្តរជាតិ។ Richarlison ជាអ្នកស៊ុតបញ្ចូលទីគ្រាប់នាំមុខ ២-០ បន្ទាប់ពីគ្រាប់ដំបូងធ្វើបានដោយ Raphinha តែការអបអរសាទរគ្រាប់បាល់របស់ Richarlison នោះ អ្នកគាំទ្របានចោលចេកមកលើទីលានដែលជាទង្វើររើសអើងមួយ។ សហព័ន្ធបាល់ទាត់ប្រេស៊ីល ក៏ដូចជាម្ចាស់ផ្ទះបារាំងបានថ្កោលទោស និងទទូចឱ្យរកមុខអ្នកគាំទ្រដែលមានទង្វើរអសីលធម៌នេះ។
ថ្មីៗនេះដែរក្លិបបាល់ទាត់នៅ Premier League ទាំងអស់បានយល់ព្រមច្បាប់ដាក់ពិន័យលើអ្នកគាំទ្រណាដែលមានអាកប្បកិរិយាមិនសមរម្យ និងរើសអើងជាដើមនឹងត្រូវដាកបម្រាមយ៉ាងហោចណាស់មួយឆ្នាំ។ តែលោក Conte ថា មួយឆ្នាំមិនគ្រប់គ្រាន់ឡើយ ដាក់មួយជីវិតទើបសម។ Spurs នឹងត្រូវធ្វើដំណើរទៅទឹកដី Arsenal ចុងសប្តាហ៍នេះនៅក្របខណ្ឌ English Premier League៕
អត្ថបទ៖នាង សុភាវុធ