បាល់ទាត់៖ ខ្សែបម្រើក្រុមកាំភ្លើងធំ Arsenal, Emile Smith Rowe បានទទួលការវះកាត់បញ្ហាក្រលៀនរបស់ខ្លួនដោយជោគជ័យ តែរំពឹងថានឹងត្រូវសម្រាកយ៉ាងហោចណាស់ដល់ខែធ្នូចុងឆ្នាំនេះ។ កីឡាករវ័យ ២២ឆ្នាំរូបនេះបានបង្ហាញខ្លួន ៤លើករដូវកាលនេះនៅ Premier League តែត្រឹមជាកីឡាករបម្រុងផ្លាស់ប្ដូរចូល។
ចុងក្រោយបំផុត Smith Rowe បានរងរបួសអំឡុងបរាជ័យនៅទឹកដី Manchester United ដែលជារបួសចាស់។ រំលឹកថា Smith Rowe មានរដូវកាលដ៏ល្អរបស់ខ្លួនកាលពីរដូវកាលមុនដោយរកបាន ១០គ្រាប់។ យ៉ាងណាក្តីរបស់គេនៅពេលនេះ គឺនឹងមិនប៉ះពាល់ដល់ការប្រកួតច្រើនពេលនោះទេដោយសារ Premier League នឹងសម្រាកនៅខែវិច្ឆិកាខាងមុន ខណៈក្រុមជំរើសជាតិនីមួយៗត្រៀមការប្រកួតនៅ World Cup ប្រទេសកាតា។ Arsenal នឹងត្រូវទទួលក្រុមរួមទីក្រុងឡុងដ៍ Tottenham Hotspur ថ្ងៃសៅរ៍នេះ៕
អត្ថបទ៖នាង សុភាវុធ