តំបន់​ខ្លះ​នៅ​បន្ទាយមានជ័យ ទឹក​ចាប់ផ្ដើម​ស្រក​បណ្ដើរ តែ​ស្រុក​ខ្លះ ចាប់ផ្ដើម​ទឹក​ឡើងតែ​មិនទាន់​ធ្ងន់ធ្ងរ​

2022/09/30 11:52:18 pm        570

​ភ្នំពេញ​៖ ស្ថានភាព​ទឹកជំនន់​នៅ​ក្នុង​តំបន់​មួយ​ចំនួន នៃ​ខេត្ត​បន្ទាយមានជ័យ បាន​ចាប់ផ្ដើម​ស្រក​ហើយ​បណ្ដើរៗ​ហើយ ប៉ុន្តែ​នៅ​តំបន់​ខ្លះទៀត ដែល​ជាប់​នឹង​ព្រំដែន​ថៃ ចាប់ផ្ដើម​មាន​ទឹកជំនន់​លិចលង់ តែ​មិនទាន់​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ ហើយ​អាជ្ញាធរ​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​សូម​មានការ​ប្រុងប្រយ័ត្ន​។

​ក្នុង​ឱកាស​ចុះ​ពិនិត្យ​ស្ថានភាព និង​នាំយក​ស្បៀងអាហារ ចែកជូន​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់ នៅ​ស្រុក​ភ្នំស្រុក នៅ​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២២ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ មានប្រសាសន៍ថា ស្រុក​មួយចំនួន មានស្រុក​ព្រះនេត្រព្រះ និង​ស្រុក​ភ្នំស្រុក​ជាដើម ទឹកបាន​ស្រក​ជា​បណ្ដើរៗ ដោយសារ​ប្រភព​ខាងលើ ដែល​ហូរ​មកពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ​នោះ ពុំមាន​ភ្លៀង​ធ្លាក់​បន្ត ដែល​ធ្វើ​ឲ្យ​កន្លែង​ខ្លះ​បាន​ស្រ​កជាង​១​តឹក​ក៏មាន និង​រហូតដល់​ជិត ១​ម៉ែត្រ​។​

​ឯកឧត្តម​បាន​បន្តថា ដោយសារ​ទឹកជំនន់ ហូរ​មកពី​ប្រទេស​ថៃ ក្នុង​រយៈពេល​២​ថ្ងៃ​មកនេះ បានធ្វើ​ឲ្យ​ជន់​លិច​ផងដែរ នៅ​ស្រុក​មួយចំនួន ដែល​ជាប់​នឹង​ព្រំដែន​ថៃ មានស្រុក​អូរជ្រៅ ស្រុក​ថ្មពួក និង​ក្រុង​ប៉ោយប៉ែត ដោយ​ទឹកជំនន់​នេះ មិនមែន​កើតឡើង​ដោយសារ​បាក់​ទំនប់​ពី​ប្រទេស​ថៃ​នោះទេ គឺ​មកពី​បញ្ហា​ជំនន់​ទឹកភ្លៀង​ប៉ុណ្ណោះ​។

​ឯកឧត្ដម អ៊ុំ រាត្រី បញ្ហា​គ្រោះទឹកជំនន់ នៅ​ខេត្តបន្ទាយមានជ័យ​នេះ បាន​ប៉ះពាល់​ពលរដ្ឋ​ចំនួន​ជាង ៧​ពាន់​គ្រួសារ ដោយ​បច្ចុប្បន្ន មាន​ពលរដ្ឋ​ជាង ១០០​គ្រួសារ ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​មាន​សុវត្ថិភាព​៕ អត្ថបទ​៖ បាន សុខ​រិ​ទ្ធ​

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm