
ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា លើផ្លូវល្បឿនលឿ នភ្នំពេញ-ព្រះសីហនុ មានកន្លែងឈប់សម្រាក និងផ្តល់សេវាកម្មចំនួន ៤ ទីតាំង នៅតាមបណ្តោយផ្លូវ ដែលទីតាំងនីមួយៗមានចំណតយានយន្ត ស្ថានីយប្រេងឥន្ធនៈ បន្ទប់ទឹក អាហារដ្ឋាន និងកន្លែងផ្តល់សេវាកម្មផ្សេងៗ។
ទីតាំងទាំង ៤ រួមមាន៖
- ទីតាំងកំពង់ស្ពឺ (គ.ម 40)
- ទីតាំងកំពង់ស្ពឺខាងលិច (គ.ម 63)
- ទីតាំងកំពង់សិលា (គ.ម 109)
- និងទីតាំងព្រៃនប់ខាងលិច (គ.ម 156)
សូមជម្រាបជូនផងដែរថា៖ "ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ" នឹងបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២៕ ដោយ៖ គង់ ឌិន


